ព័ត៌មានជាតិ

ឃាត់ខ្លួនជនជាតិចិនប្រុស ស្រីចំនួន១២នាក់ ក្នុងហាងម៉ាស្សា យីហោ ថាវហុង សង្ស័យពាក់ព័ន្ធករណីជួញដូរផ្លូវភេទខុសច្បាប់!

ព្រះសីហនុៈ ដោយមានបទបញ្ជា ចង្អុលដឹកនាំផ្ទាល់ពីឯកឧត្តម ឧត្តមសេនីយ៍ទោ ជួន ណារិន្ទ ស្នងការនគរបាលខេត្តព្រះសីហនុ បានប្រគល់ភារកិច្ចជូនលោក ឧត្តមសេនីយ៍ត្រី កុល ផាលី ស្នងការរងទទួលផែននគរបាលព្រហ្មទណ្ឌ ឲ្យដឹកនាំកម្លាំងក្រោមឱវាទ សហការណ៍ជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ ដោយមានការដឹកនាំសម្របសម្រួលពីលោក រស់ សារាំ ព្រះរាជអាជ្ញារងនៃសាលាដំបូងខេត្តព្រះសីហនុ បានចុះទៅបង្ក្រាបទីតាំងហាងម៉ាស្សា យីហោ ថាវហុង ប្រព្រឹត្តសច្ចារកម្ម (ជួញដូរផ្លូវភេទខុសច្បាប់) ១កន្លែង ដោយឃាត់ខ្លួនបានជនសង្ស័យ១២នាក់។

ប្រតិបត្តិការនេះបានធ្វើឡើងនៅវេលាម៉ោង៨យប់ ថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៧ ស្ថិតនៅក្រុមទី៤ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ។

ប្រភពព័ត៌មានបានឲ្យដឹងថា ជាលទ្ធផលបានឃាត់ និងនាំខ្លួនជនសង្ស័យចំនួន១២នាក់ ជនជាតិចិន(ប្រុស៥នាក់ ស្រី៧នាក់) ទី១ឈ្មោះ GAO HUI ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិចិន មុខរបរមេការហាងម៉ាស្សា។ ២ឈ្មោះ SU XIAO HAN ភេទស្រី ជនជាតិចិន អាយុ៣០ឆ្នាំ មុខរបរមេការហាងម៉ាស្សា។ ៣ឈ្មោះ ZHANG YIN HUA ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរធ្វើការនៅហាងម៉ាស្សាខាងលើ (អ្នកបំរើសេវាសច្ចារកម្ម)។ ៤ឈ្មោះ RUAN MANG ភេទស្រី អាយុ២៩ឆ្នាំ មុខរបរ ធ្វើការនៅហាងម៉ាស្សា ខាងលើ (អ្នកបំរើសេវាសច្ចារកម្ម)។ ៥ឈ្មោះ XIONG HAI LAN ភេទស្រី អាយុ៣៩ឆ្នាំ មុខរបរធ្វើការនៅហាងម៉ាស្សាខាងលើ (អ្នកបំរើសេវាសច្ចារកម្ម)។ ៦ឈ្មោះ ZHOU XUE HOO ភេទស្រី អាយុ៣៣ឆ្នាំ មុខរបរធ្វើការនៅហាងម៉ាស្សាខាងលើ (អ្នកបំរើសេវាសច្ចារកម្ម)។ ៧ឈ្មោះ LING PING LIAN ភេទស្រី អាយុ៣៧ឆ្នាំ មុខរបរធ្វើការនៅហាងម៉ាស្សា ខាងលើ (អ្នកបំរើសេវាសច្ចារកម្ម)។ ៨ឈ្មោះ ZHANG REI MEI ភេទស្រី អាយុ២៤ឆ្នាំ មុខរបរធ្វើការនៅហាងម៉ាស្សាខាងលើ (អ្នកបំរើសេវាសច្ចារកម្ម)។ ៩ឈ្មោះ CHEN MU SHU ភេទប្រុស អាយុ៥៨ឆ្នាំ មុខរបររកស៊ី ស្នាក់នៅភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ភ្ញៀវ)។ ១០ឈ្មោះ ZHONG GUI XING ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររកស៊ី ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ភ្ញៀវ)។ ១១ឈ្មោះ LAING ZUYU ភេទប្រុស អាយុ៣១ឆ្នាំ មុខរបររកស៊ី ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ភ្ញៀវ)។ ១២ឈ្មោះ WANG WEN TAO ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបររកស៊ី ស្នាក់នៅ ភូមិ២ សង្កាត់២ ក្រុងព្រះសីហនុ ខេត្តព្រះសីហនុ (ភ្ញៀវ)។

ប្រភពដដែលបានឲ្យដឹងថា វត្ថុតាងដែលចាប់យកបាន មានស្រោមអនាម័យមួយចំនួន ក្នុងនោះមានប្រើប្រាស់រួចចំនួន២ លុយចំនួន២៣០ដុល្លា (ពីររយសាមសិបដុល្លា) ទូរសព្ទដៃ១៣គ្រឿង (អាយហ្វូនស៊ិច៣គ្រឿង អាយហ្វូនស៊ិចផ្លាស់១គ្រឿង អាយហ្វូនហ្វាយ១គ្រឿង អាយហ្វូនហ្វ័រ១គ្រឿង វីវូ២គ្រឿង ហ៊នន័រ១គ្រឿង អូរប៉ូ១គ្រឿង ហូរវៃ១គ្រឿង និងម៉ាកអិនចុចពិល២គ្រឿង រួមទាំងមានលិខិតឆ្លងដែន២ច្បាប់ អត្តសញ្ញាណប័ណ្ណចិន២សន្លឹក កុំព្យូទ័រយួរដៃ១គ្រឿង អាយផេត២គ្រឿង និងវិកាយប័ត្រមួយចំនួនទៀតផងដែរ។ ចំពោះទីតាំងហាងខាងលើបានធ្វើការបិទទ្វារចាក់សោរ និងបិទស៊ីល ប្រគល់ឲ្យកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់លេខ២ គ្រប់គ្រងថែរក្សា។

ចំពោះជនសង្ស័យទាំង១២នាក់ខាងលើ ត្រូវបានឃាត់ខ្លួនបណ្តោះអាសន្ន នៅការិយាល័យនគរបាលព្រហ្មទណ្ឌកម្រិតស្រាល ដើម្បីបន្តធ្វើការសាកសួរ និងដោះស្រាយតាមនីតិវិធីច្បាប់៕

មតិយោបល់