បន្ទាយមានជ័យៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា យុវជនម្នាក់ត្រូវបានគេប្រទះឃើញស្លាប់ដោយចង.កធ្វើអត្តឃាតខ្លួនឯង បង្កឲ្យមានការភ្ញាក់ផ្អើល នៅវេលាម៉ោង៧និង៣០នាទីព្រឹក ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ស្ថិតក្នុងភូមិខ្ចាស់ ឃុំបុស្បូវ ក្រុងព្រះនេត្រ ព្រះ ខេត្តបន្ទាយមានជ័យ ។
លោកវរសេនីយ៍ឯក មាស ប្ញទ្ធី អធិការនគរបាលស្រុកព្រះនេត្រព្រះ បានឲ្យដឹងថា ៖ យុវជនដែលបានធ្វើអត្តឃាតសម្លាប់ខ្លួនដោយចង.ក ឈ្មោះ ខន ភឿយ អាយុ២៤ឆ្នាំ នៅភូមិខ្ចាស់ ឃុំបុស្បូវ ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ ។
លោកអធិការបានបញ្ជាក់ថា ៖ ក្រោយពីទទួលបានព័ត៌មាន យើងក៏បានបង្កើតគណៈកម្មាធិការត្រួតពិនិត្យសពនៅកន្លែងកើតហេតុ ដែលមានសមាសភាពនគរបាលជំនាញវិភាគកន្លែងកើតហេតុ នគរបាលព្រហ្មទណ្ឌ នគរបាលប៉ុស្តិ៍រដ្ឋបាលឃុំបុស្បូវ គ្រូពេទ្យប៉ុស្តិ៍សុខភាពភូមិ អាជ្ញាធរភូមិ-ឃុំ និងក្រុមគ្រួសារសព ។ ឆ្លងតាមការពិនិត្យសព ពុំមានស្លាកស្នាមអ្វីទាក់ទងនឹងករណីឃាតកម្មនោះឡើយ ដូច្នេះឈ្មោះខន ភឿយ បានធ្វើអត្តឃាតចង.ក សម្លាប់ខ្លួនឯង នៅចំណុចវាលស្រែខាងឈៀងខាងកើតភូមិខ្ចាស់លើដើមស្តៅ ចម្ងាយពីភូមិ៣,៥០០ម៉ែត្រ ដោយយកអាវយឺតខ្មៅដាំវែងចងនឹងមែកស្តៅ។
លោកអធិការវរសេនីយ៍ឯក មាស ប្ញទ្ធី បានឲ្យដឹងទៀតថា ៖ បើតាមការបំភ្លឺពីឈ្មោះ ឃុន ខន អាយុ៥៩ឆ្នាំ ត្រូវជាឪពុក ប្រាប់សមត្ថកិច្ចថា ៖ កូនគាត់ឈ្មោះ ខន ភឿយ តែងតែផឹកស្រាស្រវឹងជាប្រចាំ ហើយមានបំណងធ្វើអត្តឃាតសម្លាប់ខ្លួនជាច្រើលើកមិនថាយប់ឬថ្ងៃនោះទេ តែបានបងប្អូនដឹងចាប់យកមក ផ្ទះវិញ ។នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង៤ទាបភ្លឺ កូនគាត់(ឈ្មោះ ខន ភឿយ) បានបាត់ពីផ្ទះ ហើយគាត់ក៏បានពឹងបងប្អូនក្នុងភូមិឲ្យជួយដើររក តែរកមិនឃើញ លុះដល់ម៉ោង៧និង៣០នាទី ថ្ងៃទី០៩ ខែមេសា ឆ្នាំ២០២០ ទើបបានគេប្រទះឃើញសពកូនគាត់។បច្ចុប្បន្នសពត្រូវបានប្រគល់ជូនក្រុមកគ្រួសារចាត់ចែងធ្វើបុណ្យតាមប្រណពៃណី ក្រោយពីពិនិត្យរួច៕
មតិយោបល់