ព័ត៌មានជាតិ

អគ្គិភ័យឆាបឆេះផ្ទះ ប្រជាពលរដ្ឋមួយកន្លែង​ នៅខេត្តព្រៃវែង

ព្រៃវែង: ថ្ងៃសុក្រ ៦រោច ខែកក្តិក ឆ្នាំជូត ទោស័ក ព.ស. ២៥៦៤ត្រូវនឹងថ្ងៃទី៦ ខែវិច្ឆិកា ឆ្នាំ២០២០ នៅវេលាម៉ោង ០៨និង២០ នាទីយប់ មានករណីអគ្គិភ័យបានឆេះផ្ទះប្រជាពលរដ្ឋមួយកន្លែង ស្ថិតនៅក្នុងភូមិឧត្តម ឃុំព្រែកខ្សាយ (ក) ស្រុកពាមរក៍ ខេត្តព្រៃវែង ។

ម្ចាស់ផ្ទះឈ្មោះ ផាត់ សម្បត្តិ ភេទប្រុស អាយុ ៥៥ ឆ្នាំ ជនជាតិខ្មែរ ផ្ទះបានឆេះមានទំហំ ៤គុណនិង៦ម៉ែត្រ ប្រក់សង្ក័សីខូចខាតទ្រព្យសម្បតិ្តមានដូចជា តុ ទូ កៅអី គ្រែដេក។

មូលហេតុ៖ ឆេះបណ្តាលមកពីផ្ទុះសេខ្សែភ្លើង ។

ករណីខាងលើនេះ ខាងក្រុមបង្ការនិងពន្លត់បានបាញ់ទឹកទប់អស់ចំនួន០១ រថយន្ត ដើម្បីមិនឲ្យឆេះរាលដាលដល់ផ្ទះប្រជាពលរដ្ឋនៅក្បែរនោះ៕

មតិយោបល់