ព័ត៌មានជាតិ

យុវជនម្នាក់បើក​​ម៉ូតូ​ក្នុងល្បឿនលឿន​ គ្រប់គ្រង​លែង​បាន ​បណ្ដាល​ឲ្យ​ដួល​រងរបួស​ធ្ងន់​

ប៉ៃលិន:​ កាលពី​វេលាម៉ោង ៩និង១០នាទីយប់ ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ មានយុវជន​ម្នាក់​បើកបរ​ម៉ូតូ​ក្នុង​ល្បឿន​លឿន​គ្រប់គ្រង​ចង្កូត​លែង​បាន​ បណ្ដាលឲ្យ​ដួល​រងរបួសធ្ងន់ បាក់ដៃខាងឆ្វេង​ ​នៅចំណុចភូមិថ្នល់ទទឹង ឃុំអូរអណ្ដូង ស្រុកសាលាក្រៅ ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ ឃឹម អៀត ភេទប្រុស អាយុ​ ១៩ឆ្នាំ មានទីលំនៅក្នុងភូមិស្វាយស ឃុំកម្រៀង ស្រុកកម្រៀង ខេត្តបាត់ដំបង បើកបរម៉ូតូ​ម៉ាក​ YAMAHA EXCITER ពណ៌ខ្មៅលាយបៃតង គ្មានផ្លាកលេខ​ ។

ក្រោយពីកើតហេតុជនរងគ្រោះ ត្រូវបានបញ្ចូនទៅមន្ទីរពេទ្យ​បង្អែក​ខេត្ត ដើម្បី​សម្រាក​ព្យាបាល​ រីឯវត្ថុតាងត្រូវបាន យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកសាលាក្រៅ រង់ចាំ​ប្រគល់​ជូន​ម្ចាស់​វិញ​៕

មតិយោបល់