ព័ត៌មានជាតិ ព្រឹត្តិការណ៍ សំខាន់ៗ

ប្រជាពលរដ្ឋចាប់យុវជនម្នាក់ ញៀនថ្នាំហូសកម្រិត មកឲ្យសមត្ថកិច្ច ៥ម៉ោងក្រោយស្លាប់បាត់

ភ្នំពេញ:យុវជនម្នាក់ដែលគេអះអាងថា ជាមនុស្សញៀនថ្នាំហូសកម្រិត ត្រូវបានប្រជាពលរដ្ឋចាប់ខ្លួន នៅពេកកំពុងបង្កការអុកឡុក នៅក្នុងមូលដ្ឋាន ហើយនៅពេលបញ្ជូនមកឲ្យសមត្ថកិច្ចប៉ូលិស បានប្រមាណ ៥ម៉ោងក៏បាន ស្លាប់នៅនឹងរបងសង្កាត់បង្កឲ្យមានការភ្ញាក់ផ្អើលទាំងយប់។

ជនរងគ្រោះពុំស្គាល់អត្តសញ្ញាណ ភេទប្រុស អាយុ ប្រហែល ២៥ឆ្នាំ ពាក់អាវសដៃខ្លី ស្លៀកខោខ្លីពណ៌ ឈាមជ្រូកឆ្នូតស។

ហេតុការណ៌នេះបានបង្កឲ្យមានការភ្ញាក់ផ្អើលឡើង កាលពីរាត្រីឆ្លងចូលថ្ងៃទី២៩ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល៣នៅជាប់របង ស្នាក់ការសង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក ដែលមានទីតាំងនៅដីឡូតិ៍លេខ៣១ ផ្លូវលេខ១៥៦ កែងផ្លូវ លេខ២៥៣ ក្រុមទី១៦ ភូមិ៦ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

មន្ត្រីប៉ូលិសខណ្ឌទួលគោកបានឲ្យដឹងថា នៅថ្ងៃទី២៨ ខែមេសា ឆ្នាំ២០១៦ វេលាម៉ោងប្រហែល ២១និង៤៥នាទី ប្រជាពលរដ្ឋបានចាប់ជនខាងលើដែលញៀនថ្នាំ បានបង្កការអុកឡុកនៅចំណុច ផ្លូវលេខ១៥០ កែងផ្លូវលេខ២៦១ ក្រុមទី២៧ ភូមិ១០ សង្កាត់ទឹកល្អក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយប្រជាពលរដ្ឋបានចាប់ចងដៃ និងដឹកតាមរ៉ឺម៉ក ម៉ូតូកង់បីយកមកស្នាក់ការប៉ុស្តិ៍នគរបាលទឹកល្អកទី២ ដើម្បីមានវិធានការ ពេលមកដល់សមត្ថកិច្ចប៉ូលិសបានរាយការណ៍ទៅចៅសង្កាត់ ដែលជាប្រធានគណ:បញ្ជាការឯកភាព ដើម្បីទំនាក់ទំនងទៅមន្ទីរសង្គមកិច្ចបណ្តុះ បណ្តាលវិជ្ជាជីវៈរាជធានីភ្នំពេញ ដើម្បីឲ្យមកទទួលយកទៅព្យាបាល។ ក្នុងកំឡុងពេលនោះប៉ូលិសបានស្រាយចំណងចេញ រហូតដល់ម៉ោងប្រហែល ៣រំលងអាធ្រាត្រ ស្រាប់តែឃើញជននេះដេកផ្អែក និង របងស្នាក់ការសង្កាត់ទឹកល្អក់ទី២ ស្លាប់តែម្តង ។

បច្ចុប្បន្នសពបានយកទៅតំកល់ទុកនៅឈាបនដ្ឋាន វត្តទឹកថ្លា ឆ្លងតាមការពិនិត្យ និងធ្វើកោសល្យវិច័្ចយ ពីនគបាលជំនាញកោសល្យវិច័យ និងគ្រូពេទ្យកោសល្យ
វិច័យ។ ប៉ូលិសបានធ្វើការសន្និដ្ឋានថា ជនរងគ្រោះបានស្លាប់ ដោយសារការគាំងបេះដូង បណ្តាលមកពីការប្រើប្រាស់គ្រឿងញៀនប្រភេទមេតំហ្វេតាមីន ហួសកំរិត៕

photo_2016-04-29_11-08-06 photo_2016-04-29_11-08-03

មតិយោបល់