ព័ត៌មានជាតិ

ជនសង័្សយលួចម៉ូតូ៣នាក់ត្រូវឃាត់ខ្លួននិងដកហូតបានម៉ូតូ០១គ្រឿងបន្ទាប់ពី…

បាត់ដំបង: សមត្ថកិច្ចឃាត់ ខ្លួនជនសង័្សយករណីលួចម៉ូតូចំនួន០៣នាក់ដកហូតបានម៉ូតូ០១គ្រឿងបន្ទាប់ពីទទួលបាននូវពាក្យបណ្តឹងពីជនរ ង គ្រោះឈ្មោះម៉ាត់ មឹស ភេទប្រុស អាយុ៣៨ឆ្នាំមានទីលំនៅភូមិវត្តលៀប សង្កាត់ចម្ការសំរោង ក្រុងបាត់ដំបង ថាមានករណីអំពើលួច ម៉ូតូនៅ ចំ ណុច ក្រុមទី១៤ភូមិអណ្តូងចេញ សង្កាត់ អូរចារ ក្រុងបាត់ដំបង ខេត្តបាត់ដំបង កាលពីថ្ងៃទី ១២ ខែ មេសា ឆ្នាំ ២០២០ ដែលម៉ូតូមួយគ្រឿងនោះ ម៉ាកហុងដាប្រភេទC125ពណ៏ខ្មៅ សេរីឆ្នាំ20 10 រួចមក និងតាមបទបញ្ជារបស់ឯកឧត្តម ឧត្តម សេនីយ៍ ទោ អ៊ុច សុខុន ស្នងការនៃស្នងការដ្ឋាន នគរបាលខេត្តបាត់ដំបង និងដោយបានការសម្រ បសម្រួលលេីនីតិវិធីពីលោក នួន សាន ព្រះរាជ អាជ្ញាអមសាលា ដំបូងខេត្តបាត់ដំបង ផងនោះ លោក ឧត្តមសេនីយ៍ត្រី ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទ័ណ្ឌ បានដឹកនាំទៅលោកវរ សេនីយ៍ឯក ឆាង វណ្ណឆៃ អធិការនគរបាលក្រុង បាត់ដំបង ធ្វេីការស្រាវជ្រាវនិងសម្រេចឃាត់ខ្លួនជនសង័្សយចំនួន ០៣នាក់ភេទប្រុស នាថ្ងៃទី១២ ខែ មេសា ឆ្នាំ ២០២០ ដដែល ។
-ជនសង្ស័យចំនួន០៣នាក់នោះគឺ៖
១-ឈ្មោះចាន់ សុវណ្ណរិទ្ធ ភេទប្រុស អាយុ ៣៦ ឆ្នាំមានទីលំនៅភូមិក្រចាប់ ឃុំប៉ាងរលឹម ស្រុកអូរតាវ៉ៅ ខេត្តប៉ៃលិន។
២-ឈ្មោះ ង៉ុយ សារ៉េត ភេទប្រុស អាយុ៥១ ឆ្នាំមានទីលំនៅភូមិចម្ការសំរោង០១សង្កាត់ចម្ការ សំ រោង ក្រុងបាត់ដំបង។
៣-ឈ្មោះសំ ចាន់ធី ភេទប្រុស អាយុ៣១ឆ្នាំមាន ទីលំនៅភូមិពពា លខែ ឃុំជ្រៃ ស្រុកថ្មគោ ល ខេត្តបាត់ដំបង
-វត្ថុតាងដកហូតបានម៉ូតូមួយគ្រឿងលេខតួនិងលេម៉ាសុីនះ8542240 ពាក់ស្លាក លេខ1A -62 70ប៉ៃលិន។
នៅចំពោះមុខសមត្ថកិច្ចជនសង័្សយបានឆ្លេីយ សារភាពថាខ្លួន នឹងបក្សពួកពិតជាបានលួចយក ម៉ូតូរបស់ជនរងគ្រោះពិតប្រាកដមែន។

បច្ចុប្បន្ន ជនសង្ស័យនិងវត្ថុតាងនគរបាលក្រុង បាត់ដំបងកំពុងរៀបចំសំណុំរឿងបញ្ជូនមកការិ យាល័យជំនាញអនុវត្តតាមនិតិវិធី៕

 

មតិយោបល់