ព័ត៌មានជាតិ

ចាំបាច់​តែ​ទៅ​វត្ត​ទើប​បាន​បុណ្យ​ឬ ?

​ប្រពៃណី​សាសនា ខ្មែរ ប្រកាន់​ភ្ជាប់​នូវ​ការ​ធ្វើ​បុណ្យ​ធ្វើ​ទាន តាំងពី​យូរលង់​ណាស់​មកហើយ ។ តែ​ការ​ធ្វើ​បុណ្យ​ធ្វើ​ទាន​ដែល​អ៊ឹកធឹក ជាង​គេ​ប្រចាំ​ប្រទេស​កម្ពុជា​នោះ គឺ​បុណ្យ ភ្ជុំ​បិណ្ឌ និង​ចូល​ឆ្នាំ​ខ្មែរ ដោយ​មាន​ពុទ្ធ បរិស័ទ ចំណុះ​ជើងវត្ត​ជិត​ឆ្ងាយ ចូលរួម​ដាក់​បិណ្ឌ ដោយ​សង្ឈឹមថា ចង្អាន់​ទាំងនោះ អាច​នឹង​ដល់ ញាតិ​កាល ទាំ ៧ សន្ថាន ដែល​បាន​ចែក​ឋាន​ទៅកាន់​លោក​ខាងមុខ​។​
​សម្រាប់​ឆ្នាំ​នេះ​ដែរ វា​មិន​ខុស​ពី​រាល់​ឆ្នាំ​នោះ​ទេ កម្ពុជា​យើង​ក៏​បាន​ប្រារព្ធ ពិធី​កាន់បិណ្ឌ ដាក់​បាត ដោយ​នាំគ្នា កាន់​ចង្ហាន់​ទាំង​ស្រាក់ៗ​ទៅ​វត្ត​។ ដោយឡែក ពេលខ្លះ​ចង្អាន់​ដែល​យក​ទៅ​វត្ត​នោះ វា​ច្រើនពេក ជួន​ដល់​ថ្នាក់​ចាក់ចោល នឹង​ក្លាយទៅជា​បាយ​ជ្រូក​ទៀតផង​។ ទន្ទឹម​ជាមួយនឹង​គ្នា​នេះ​ដែរ ក៏​មាន​សំនួរ ចោទសួរ​ថា “​ចាំបាច់​តែ​ទៅ​វត្ត ទើប​បាន​បុណ្យ​ឬ​?” ។​

​រូបភាព​មួយ​ដែល​ត្រូវបាន​គេ​ចែកចាយ​គ្នា​នៅលើ​ទំព័រ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក ដែល​ក្នុង​គោលបំណង​ចង់​និយាយ​អំពី អាហារ​ដែល អ្នក​ធ្វើ​បុណ្យ យក​ទៅ​វត្ត​យ៉ាង​ច្រើនសន្ធឹក តែ​អាហារ​ទាំងនោះ អាច​នឹង​បោះចោល នៅពេល​ណា​មួយ តែ​ភ្លេច អ្នក​ដែល​សុំទាន​តាម​ចិញ្ចើមថ្នល់ ដេក​អត់​អាហារ ។ ជាមួយនឹង​រូបភាព​នោះ អ្នកលេង​លើ​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​សប៊ុក បានធ្វើការ Comments ថា “​ព្រពៃ​ណី​គ្មាន​នរណា​ចោល​ទេ ប៉ុន្តែ​បុណ្យ​ដែល​អ្នក​កំពុង​ធ្វើ ដូចជា​ហួសហេតុ​ពេក​ហើយ សូម​មើល​ទៅ​អ្នកក្រ​ខ្លះ​ផង​” ។​
Festival
​ជាក់​ណាស់​សម្រាប់ ពេលខ្លះ អ្នកខ្លះ​បាន​កាន់​ចង្អា​ន់ទៅ​វត្ត​ទាំង​ស្រាក់ៗ តែ​ភ្លេច​ព្រះ​គន្លោង ដែល​នៅផ្ទះ ដែល​លេបទឹកមាត់​ចង់​ហូប​អាហារ​ដែល​កូនៗ ដួស​ទៅ​វត្ត ដែល​ទង្វើរ​នេះ​វា​ហាក់ដូចជា​ហួសហេតុ ពេក​។ មួយទៀត បើសិន​ជា​អ្នក​ជួប អ្នកសុំទាន ខណៈ​ដែល ដេក​អត់​អាហារ​ដូច​រូបភាព​នេះ ស្របពេល​ដែល​អ្នក​កាន់​ស្រាក់​ទៅ​វត្ត ហើយក៏​មិន​បាន​ដាក់​ទាន នេះ​បញ្ជាក់ថា អ្នក​កំពុងតែ​រំលង ការ​ធ្វើ​ទាន ហើយ ទោះបីជា​ទៅដល់​វត្ត ក៏​មិន​ប្រាកដថា បាន​បុណ្យ​នោះដែរ​។​

​ជាមួយនឹង​គ្នា​នេះដែរ លោក ស៊ុន​លី ដែលជា​អ្នក​គ្រប់គ្រង​សណ្ឋាគារ Manument Hotel នៅក្នុង​រាជធានី​ភ្នំពេញ បានឲ្យដឹងថា “​រឿង​នេះ​ដែរ លោក​មិន​ប្រាកដ​នោះ​ទេ តែ​ការធ្វើ​ទាន​យើង​អាច ធ្វើ​បាន​គ្រប់​រូបភាព មិន​ប្រកាន់​ពេលវេលា​នោះ​ទេ ឬ​ដាក់​ឲ្យ​នរណា​នោះទេ តែ​សំខាន់ ធ្វើ​ទាន​ឲ្យ​អ្នកក្រខ្សត់​បាន​បុណ្យ​ច្រើនជាង ជាពិសេស​រូបភាព​នេះ​តែម្តង ដោយ​គ្មា​កំពុង​តែ​អត់ យើង​អាច​ហៅ​គាត់ ឲ្យ​ក្រោក​ឡើង ដោយ​ដាក់​ទាន​ជា​អាហារ ដែល​យើង​កំពុង​មាន​នៅក្នុង​ដៃ ឬ​លុយ​ក្នុង​ហោប៉ៅ នោះ​គាត់​ពិតជា​អរ​ត្រ​ខេ​ប​ត្រ​ខុប ជាក់​ជា​មិនខានឡើយ​” ។ មួយវិញទៀត យើង​មិន​ប្រាកដថា ប្រេត មាន​តែ​នៅក្នុង​វត្ត ឬ​រដូវ​កាល​ភ្ជុំ​នោះទេ វា​អាច​ស្ថិត​នៅ​នឹង​មុខ​លោក សព្វថ្ងៃ តែម្តង (​សម្តី​នេះ លោក​ក៏​សូម​អភ័យទោស​ផងដែរ បើសិន​ប៉ះពាល់​តែ​វា​ក៏​ជា​រឿង​ពិត​ដែរ​ជួនកាល​) ថា​មិន​ត្រូវ វា​ជា​បងប្អូន​សាច់ញាតិ​របស់​អ្នក​ដែល​ចាប់ជាតិ​មក​ក៏​ថា​បាន​ដែរ​។​
​សង្ឃដិកាព្រះពុទ្ធ​ ដែល​តែងតែ​អប់រំ​មនុស្ស ឲ្យធ្វើ​បុណ្យ ក៏​ប៉ុន្តែ​កុំ​ភ្លេច​ព្រះ​គន្លោង​ដែល​នៅក្នុង​ផ្ទះដែល​កំពុងរងចាំកូនៗ​ប្រតិបត្តិ​នោះ​។​ សម្រាប់ អាហារ​ដែល​អ្នក​កាន់​ទៅ​វត្ត​រាល់ថ្ងៃ វា​ជា​ចំណែក អាគ​មន៍​ផ្សំ​អា​យស តែប៉ុណ្ណោះ ។ មួយវិញទៀត ការដាក់​ទាន់​ឲ្យ​អ្នកក្រខ្សត់ ដែល​ដេក​ទន្ទឹង​ចាំ​ជំនួយ​ ឬ​អាហារ ពិតជា​បាន​បុណ្យ ច្រើន​ជាង​អ្វីៗ​ទៅទៀត និយាយ​បែប​នេះ មិនមែន​មិនឲ្យ​ទៅ​វត្ត​សោះ​នោះទេ តែ​កុំ​ធ្វើ​ហួសហេតុ​ពេក ៕​

មតិយោបល់