ព័ត៌មានជាតិ

បុរសម្នាក់ជាប់ពន្ធនាគារ ៥ឆ្នាំ ចេញមកវិញប្រើសារធាតុញៀន និងបង្ខំចាប់រំលោភកូនស្រីខ្លួនឯង

កណ្ដាល: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិបានឲ្យដឹងថា នគរបាលស្រុកមុខកំពូល ចាប់ខ្លួនជនសង្ស័យម្នាក់ នៅថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង១០នឹង៣០នាទី ក្រោយពីជនសង្ស័យរូបនេះ បង្ខំកូនស្រីខ្លួនឯងទើបមានអាយុ១៥ឆ្នាំរហូតបានសម្រេច កាលពីកំឡុងខែមករា ឆ្នាំ២០២០ វេលាម៉ោង១២នឹង៣០នាទី ចំណុចចម្ការពោតខាងកើតព្រែក(ព្រែកមុខកំពូល) ស្ថិតក្នុងភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តល។

មន្ត្រីនគរបាលស្រុកមុខកំពូលបានឲ្យដឹងថា ជនសង្ស័យឈ្មោះ អេម រី ភេទប្រុស អាយុ៤០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ។ ចំណែកក្មេងស្រីរងគ្រោះ អាយុ១៥ឆ្នាំ ជនជាតិខ្មែរ។ ជនសង្ស័យនិងក្មេងស្រីរងគ្រោះត្រូវជាឪពុកកូននឹងគ្នា មានទីលំនៅភូមិថ្មី ឃុំស្វាយអំពារ ស្រុកមុខកំពូល ខេត្តកណ្តាល។

ប្រភពដដែលបន្តថា ជនសង្ស័យជាមុខសញ្ញាជាប់ពន្ធនាគារខេត្តកណ្ដាលចំនួន៥ឆ្នាំ កាលពីឆ្នាំ២០០០ ពីបទលួចមានស្ថានទម្ងន់ទោស ក្រោយពីចេញ ពន្ធធនាគារជនសង្ស័យមិនកែប្រែ ហើយប្រើប្រាស់គ្រឿងញៀននិងហិង្សាក្នុងគ្រួសារ។ លុះមកដល់កំឡុងខែមករា ឆ្នាំ២០២០ ជនសង្ស័យបានបង្ខំរំលោភកូនស្រីខ្លួនទើបមានអាយុ១៥ឆ្នាំបានស្រេច និងបានគំរាមក្មេងស្រីរងគ្រោះថា បើហ៊ានប្រាប់ម្ដាយឲ្យដឹង នឹងត្រូវច្របាច់កឲ្យស្លាប់ ដោយក្មេងស្រីរងគ្រោះមានភាពភ័យខ្លាច មិនហ៊ានប្រាប់អ្នកណាឲ្យដឹងទេ រហូតមកដល់ថ្ងៃទី២០ ខែមិថុនា ឆ្នាំ២០២០ ក្មេងស្រីរងគ្រោះបានដេកលើផ្ទះម្នាក់ឯង ខណ:នោះជនសង្ស័យបានយកកូនតូចម្នាក់ទៅដេកជាមួយ ដោយឲ្យប្រពន្ធដេកនៅក្រោមផ្ទះម្នាក់ឯង ខណ:ដែលដេកនោះ ជនសង្ស័យបានធ្វើសកម្មភាពលូកលាន់ច្របាច់ដោះ ស្ទាបអង្អែលក្មេងស្រីរងគ្រោះម្តងទៀត រហូតដល់ថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២០ វេលាម៉ោង០៧នឹង០០នាទីព្រឹក ជនសង្ស័យបានហៅក្មេងស្រីរងគ្រោះឲ្យជាន់ចង្កេះ ប៉ុន្តែជនរងគ្រោះមិនមក ជនសង្ស័យបានប្រើហិង្សា យកមែកម្ខុបមកវាយជនរងគ្រោះចំភ្លៅនិងកំភួនជើងឆ្វេង បណ្ដាលឱ្យជាំ ហើយជនសង្ស័យបានជេរប្រមាថជនរងគ្រោះថាអញស្ទាបមិនបានទេ ង៉ែងទុកឲ្យប្រុសង៉ែងស្ទាប?។ លុះដល់ថ្ងៃទី២៤ ខែមិថុនា ឆ្នាំ២០២០វេលាម៉ោង១០នឹង៣០នាទី ជនរងគ្រោះនិងម្ដាយបានមកដាក់ពាក្យបណ្ដឹងនៅប៉ុស្តិ៍នគរបាលរដ្ឋបាលស្វាយអំពារតែម្ដង។ ក្រោយពីសមត្ថកិច្ចប៉ុស្តិ៍ទទួលពាក្យបណ្ដឹងរួចមក ក៏បានចុះស្វែងរកជនសង្ស័យ ហើយក៏បាននាំខ្លួនជនសង្ស័យមកប៉ុស្តិ៍ដើម្បីសាកសួរ។ នៅចំពោះមុខសមត្ថកិច្ចជនសង្ស័យបានឆ្លើយសារភាពថាខ្លួនពិតជាបានរំលោភសេពសន្ទវ:លើជនរងគ្រោះជាកូនពិតមែន។

ករណីនេះកម្លាំងជំនាញកំពុងកសាងសំណុំរឿងដើម្បីបញ្ជូនមកកាន់អធិការដ្ឋាននគរបាលស្រុក ចាត់ការតាមនីតិវិធី៕

មតិយោបល់