តាកែវៈ កាលពីវេលា១២ និង៤០នាទីថ្ងៃត្រង់ថ្ងៃទី៩ ខែមេសា ឆ្នាំ២០២០ ក្នុងវត្តមួយ ស្ថិតនៅខេត្តតាកែវ មានករណីបុរសម្នាក់ ចាប់លោកយាយអាយុ៧០ឆ្នាំ បានសម្រេច ហើយត្រូវបានឃាត់ខ្លួនមួយថ្ងៃ បន្ទាប់ពីធ្វើសកម្មភាពរួច។
ជនសង្ស័យឈ្មោះ ឯក ប៉េង ភេទប្រុស អាយុ៦០ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ ជនរងគ្រោះឈ្មោះ ភេទស្រី អាយុ៧០ឆ្នាំ បច្ចុប្បន្នរស់នៅក្នុងវត្តភ្នំខ្លែង។
សមត្ថកិច្ច បានឲ្យដឹងថា មុនកើតកើតហេតុ ជនរងគ្រោះ បានដេកនៅលើគ្រែក្នុងវត្ត ពេលនោះ ស្រាប់តែជនសង្ស័យ មិនដឹងមកពីណាទេ បានចូលចាប់ជនរងគ្រោះ រំលោភរហូតបានសម្រេច។ ក្រោយពេលរំលោភរួចជនសង្ស័យបានចេញទៅបាត់។
ក្រោយធ្វើសកម្មភាពរួច ជនរងគ្រោះ បានមកដាក់ពាក្យបណ្ដឹង ដើម្បីឲ្យសមត្ថកិច្ច ធ្វើការឃាត់ខ្លូនជនសង្ស័យ។
នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរំលោភជនរងគ្រោះប្រាកដមែន ក៏ត្រូវបានកសាងសំណុំរឿង បញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់