ភ្នំពេញៈយោងតាមផេករបស់ការិយាល័យតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៤និង៤០នាទី កម្លាំងសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង បានទទួលដំណឹងពីមន្ត្រីពន្ធនាគាររាជធានីភ្នំពេញ (PJ) នៅចំណុចពន្ធនាគាររាជធានីភ្នំពេញ(PJ) ស្ថិតនៅភូមិកំរៀង សង្កាត់ព្រៃវែង ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន០២នាក់ ឈ្មោះ អូន ធីតា ភេទស្រី អាយុ១៥ឆ្នាំ និងឈ្មោះ សុខ ចាន់គីមណាយ ភេទស្រី អាយុ១៥ឆ្នាំ បានយកក្រាមពណ៍សថ្លាចំនួន០៩កញ្ចប់ថង់តូច ដាក់បង្កប់ក្នុងផ្លែត្រប់ពុតញង យកទៅអោយអ្នកជាប់ឃុំក្នុងពន្ធនាគាររាជធានីភ្នំពេញ(PJ) ក៏ត្រូវមន្រ្តីអនុរក្សពន្ធនាគារ បានធ្វើការឆែកឆេររកឃើញក្រាមពណ៍សថ្លាចំនួន ០៩កញ្ចប់ថង់តូច។ ហើយក៏បានឃាត់ប្រគល់អោយសមត្ថកិច្ចនគរបាលប៉ុស្តិ៍រដ្ឋបាលព្រៃវែង នឹងបញ្ជូនមកអធិការដ្ឋាននគរបាលខណ្ឌដង្កោ តាមនីតិវិធីច្បាប់ វត្ថុតាងចាប់យក ក្រាមពណ៍សថ្លាចំនួន០៩កញ្ចប់ថង់តូច,ទូរស័ព្ទដៃចំនួន០២គ្រឿង ៕
មតិយោបល់