ព័ត៌មានជាតិ

ជនសង្ស័យ៦នាក់ត្រូវសមត្ថកិច្ចឃាត់ខ្លួនករណីរក្សាទុក ដោយខុសច្បាប់នូវសារធាតុញៀន

កណ្តាលៈ យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាសង្គមបានឲ្យដឹងថានៅថ្ងៃទី ១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង៣០នាទី
ចំណុច ភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល ជនសង្ស័យចំនួន ០៦នាក់ ស្រី០១នាក់
១-ឈ្មោះ សាញ់ នី ភេទប្រុស អាយុ ២៧ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ មានទីលំនៅភូមិ ថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
២-ឈ្មោះ ថាច ថេង ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរ កសិករ ជនជាតិខ្មែរ មានទីលំនៅភូមិ ថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
៣-ឈ្មោះ ជឿន សៀកនី ភេទស្រី អាយុ១៨ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិបឹងក្រចាប់ត្បូង ឃុំព្រែកតាមាក់ ស្រុកខ្សាច់កណ្តាល ខេត្តកណ្ដាល (ឃាត់ខ្លួន)។
៤-ឈ្មោះ យ័ន ម៉េងហ័ង ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
៥-ឈ្មោះ លី ឌីម៉ង់ ភេទប្រុស អាយុ១៨ឆ្នាំ មុខរបរជាងជួសជុលទូរស័ព្ទ ជនជាតិខ្មែរ មានទីលំនៅភូមិថ្មី ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។
៦-ឈ្មោះ គុណ ភារម្យ ភេទប្រុស អាយុ១៥ឆ្នាំ មុខរបរកសិករ ជនជាតិខ្មែរ មានទីលំនៅភូមិសន្លុង ឃុំសន្លុង ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល (ឃាត់ខ្លួន)។ វត្ថុតាងចាប់យក៖
១-ថ្នាំញៀនប្រភេទមេតំហ្វេតាមីន ចំនួន ០៤កញ្ចប់តូច(ទំងន់ ០.៣៥ក្រាម)។
២-ទូរស័ព្ទម៉ាក់SAMSUNG A5 ពណ៌ស ចំនួន០១គ្រឿង។
សភាពនៃរឿងហេតុ នៅម៉ោងកេីតហេតុ កម្លាំងនគរបាលប៉ុស្តិ៍សន្លុងកំពុងដេីរល្បាតនៅក្នុងភូមិសាស្រ្តរបស់ខ្លួន ក៏ឃេីញឈ្មោះសាញ់ នី ភេទប្រុស ឈ្មោះថាច ថេង ភេទប្រុស ឈ្មោះជឿន សៀកហេង ភេទស្រី ឈ្មោះយ័ន ម៉េងហ័ង ភេទប្រុស ឈ្មោះលី ឌីម៉ង់ ភេទប្រុស និងឈ្មោះគុណ ភារម្យ នៅតាមផ្លូវ ដោយមានការសង្ស័យ សមត្ថកិច្ចនគរបាលក៏ឃាត់ធ្វេីការសាកសួរ និងឆែរឆេរ ហើយក៏រកឃេីញថ្នាំញៀនចំនួន ០៤កញ្ចប់តូចនៅក្នុងហោប៉ាវអាវរបស់ឈ្មោះជឿន សៀកហេង ភេទស្រី បន្ទាប់មកសមត្ថកិច្ចនគរបាលបានបញ្ជូនជនសង្ស័យទាំង០៦នាក់ និងវត្ថុតាងទៅកាន់ប៉ុស្តិ៍នគរបាលរដ្ឋបាលសន្លុងដេីម្បីធ្វេីការសាកសួរ ។ ក្រោយពីធ្វើការសាកសួរឈ្មោះ ជឿន សៀកហេង ភេទស្រី បានឆ្លេីយសារភាពប្រាប់សមត្ថកិច្ចនគរបាលថាចំពោះថ្នាំញៀនគឺឈ្មោះថាច ថេង ភេទប្រុស ដែលជាប្តីរបស់ខ្លួនយកមកផ្ញេីរ ដេីម្បីឈ្មោះថាច ថេង ទុកលក់បន្ត និងប្រេីប្រាស់ផង បន្ទាប់មកសមត្ថកិច្ចនគរក៏បានបញ្ជូនជនសង្ស័យទាំង០៦នាក់រួមជាមួយវត្ថុតាងមកអធិការដ្ឋាននគរបាលស្រុកខ្សាច់កណ្តាលដេីម្បីបន្តនីតិវិធីតែម្តង៕

 

មតិយោបល់