កោះកុងៈ កាលពីថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ កម្លាំងឈរជើងនៅស្រុកកំពង់សីលា ព្រំប្រទល់ស្រុកស្រែអំបិល ខេត្តកោះកុង បានធ្វើការឃាត់រថយន្តធុនធំទ្រុង ធ្វើដំណើរពីស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ទៅកាន់ខេត្តកោះកុង ដែលបានលួចដឹកបង្កប់កម្មករ ក្នុងទ្រុងឡានចំនួន ៤៨នាក់(ស្រី១៧នាក់) ក្រោយពីឃាត់កងកម្លាំង បានធ្វើការណែនាំ ឲ្យពួកគាត់នាំគ្នាជិៈឡានដែលពួកគាត់ បានជិៈមកឲ្យវិលត្រឡប់ទៅមូលដ្ឋានវិញ ដោយកម្លាំងអាវុធហត្ថ បានជូនពួកគាត់ទៅដល់ព្រំប្រទល់ខេត្តកំពង់ស្ពឺ៕
ព័ត៌មានជាតិ
មតិយោបល់