ព័ត៌មានជាតិ

បុរស ម្នាក់ ទៅដាក់មង តែ ពុំ ឃេីញត្រលប់ មក វិញ លុះដល់ ព្រឹក ឡេីងប្រទះ ឃើញ សព អណ្ដែត ទឹក

កោះកុង: កាលពីថ្ងៃទី ១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៨និង៣០ នាទីព្រឹក ប៉ុស្តិ៍នគររដ្ឋបាលថ្មដូនពៅ នៃ អធិការ ដ្ឋាន នគរបាល ស្រុក ថ្មបាំង បានទទួល ពត៌មាន ពីក្រុម គ្រួសារ ប្រ.រដ្ឋ ឈ្មោះ សុខ ខន ភេទ ប្រុស ឣាយុ ៤៥ ឆ្នាំ ថា បាត់ ខ្លួន រក ពុំឃេី ញ លុះដល់ថ្ងៃទី ១៤ ខែមេសា ឆ្នាំ២០២០ ក្រុមគ្រួសារសាច់ញ្ញាតិបានរកឃេីញសាកសព នៅវេលាម៉ោង ៩និង៤០នាទីព្រឹក នៅចំណុចឣូរឬស្សីស្រុក ស្ថិតក្នុងភូមិកោះ ឃុំថ្មដូនពៅ ស្រុក ថ្មបាំង ដែលមានចម្ងាយពីផ្ទះជនរងគ្រោះ ប្រមាណជា ២,៥០០ម៉ែត្រ ដោយមុន ថ្ងៃ កេីត ហេតុ ជនរងគ្រោះបានទៅដាក់មង តែ ពុំ ឃេីញត្រលប់ មក វិញ ។
បច្ចុប្បន្ន កម្លាំង ប៉ុស្តិ៍បានសហការជាមួុយ អាជ្ញា ធរ មូល ដ្ឋាន និង ក្រុម គ្រូពេទ្យ រួមទាំងសាច់ញ្ញាតិជនរងគ្រោះបានពិនិត្យសាកសពឃេីញថាជនរងគ្រោះពិតជាស្លាប់ដោយសារលង់ទឹកស្លាប់ពិតប្រាកដមែន សាកសពបានប្រគល់ទៅឣោយក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់