ព័ត៌មានជាតិ

អ៊ិចស៊ិនទ័រ ពន្លះជាមួយហ្សូម័របណ្តាលឲ្យ…

ត្បូងឃ្មុំ: ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលា ម៉ោង ១០និង៣០នាទី នៅលេីផ្លូវក្រាលកៅស៊ូ ត្រង់ចំណុចផ្លូវមុខផ្ទះឈ្មោះវ៉ន វិន ភេទប្រុស ស្ថិតនៅភូមិតាប៉ាវបំពេញទេស ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ។
-មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូ និងម៉ូតូ
– ម៉ូតូម៉ាកអ៊ិចសិនធ័រ ពណ៌ ក្រហម+ស គ្មានស្លាកលេខ បើកបរដោយឈ្មោះ ភី ភាស់ ភេទប្រុស អាយុ ២០ ឆ្នាំ ជាតិខ្មែរ នៅភូមិសង្គមមានជ័យ ឃុំរទួលស្នួល ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ (របួសធ្ងន់)។ ឌុបឈ្មោះ តឿ ស្វឹត ភេទប្រុស អាយុ ២០ឆ្នាំជាតិ ខ្មែរ នៅភូមិចុងអូរ ឃុំរកាពប្រាំ ស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ (ស្លាប់នៅហ្នឹងកន្លែង)។
-បង្កជាមួយ ម៉ូតូម៉ាក ហ្សូមម័រ ពណ៌ខ្មៅ ពាក់ស្លាកលេខសៀមរាប 1Y-8003 បើកបរដោយឈ្មោះក្រឿន រ៉ាត ភេទប្រុស អាយុ២៣ឆ្នាំ ជាតិខ្មែរនៅភូមិឈូក ឃំុឈូក ស្រុកក្រូចឆ្មារ ខេត្តត្បូងឃ្មុំ ( ស្លាប់នៅហ្នឹងកន្លែង ) បានឌុបឈ្មោះ ខេត រស្មី ភេទប្រុស អាយុ២៥ឆ្នាំ ជាតិខ្មែរ នៅភូមិជាមួយគ្នា( ស្លាប់នៅហ្នឹងកន្លែង )។
-ទិសដៅ: បញ្រ្ចាសគ្នា ម៉ូតូអ៉ិចសិនធ័រ បើកបរមកពីជើងទៅត្បូងប្រើប្រាស់ល្បឿនទៅបុកម៉ូតូ សូមើ បើកបរមកពីត្បូងទៅជើង។
-ខូចខាត ម៉ូតូទាំងពីរគ្រឿង កម្រិតធ្ងន់។
-មូលហេតុ: ប្រើប្រាស់ល្បឿន៕

 

មតិយោបល់