កោះកុងៈ នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១១និង១៥ នាទីថ្ងៃត្រង់ នៅចំនុចវាលតាភូ ស្ថិតនៅភូមិត្រពាំងរូង ឃុំត្រពាំងរូង ស្រុកកោះកុង ។
សពរងគ្រោះ មាន ឈ្មោះ ស៊ឹម សេន ភេទប្រុស អាយុ ៦០ឆ្នាំ ជនជាតិខ្មែរឥស្លាម រស់នៅភូមិ-ឃុំកើតហេតុខាងលើ តាម ការ បំភ្លឺ របស់ ក្រុម គ្រួសារ បាន ឲ្យដឹងថា ជនរងគ្រោះ មាន ជំងឺ ប្រចាំ កាយ លេីស ឈាម និង ធ្លាប់ បញ្ជូន ទៅ សង្គ្រោះ បន្ទាន់ ៣ ដង មកហើយ ហើយ នៅ ថ្ងៃនេះ ក៏ ងងឹត មុខ ដេីរដួល ទៅ នឹង ដី បណ្តាលឲ្យ ស្លាប់ ។
ក្រោយពីបានទទួលពត៌មាន កម្លាំងប៉ុស្តិ៍រដ្ឋបាលត្រពាំងរូង និងកម្លាំងជំនាញអធិការដ្ឋាន ក្រោមការដឹកនាំលោក វរសេនីយ៍ទោ សៀង ហ៊ អធិការ ដោយមាន ការ ចូលរួម ពីក្រុម គ្រូពេទ្យមណ្ឌលសុខភាពត្រពាំងរូង និងអាជ្ញាធរ មូល ដ្ឋាន ព្រម ទាំង ប្រជាពលរដ្ឋ បានចុះទៅដល់កន្លែងកើតហេតុខាងលើ ពិនិត្យឃើញថា ជនរងគ្រោះ ពិតជា ស្លាប់ដោយសារខ្យល់គរ ដើររអិលដួលស្លាប់ ពិតប្រាកដមែន ។
បច្ចុប្បន្ន កម្លាំងជំនាញ បានធ្វើកំណត់ហេតុ ប្រគល់អោយទៅឲ្យសាច់ញាតិក្រុមគ្រួសារសព ធ្វើបុណ្យតាមប្រពៃណី នៅភូមិ០៤ សង្កាត់ដងទង ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ៕
មតិយោបល់