ខេត្តព្រះសីហនុ៖លោកវរសេនីយ៌ឯក ស៊ាង ឡេង ប្រធានប៉ុស្តិច្រកទ្វាអន្តរជាតិក្រុងព្រះសីហនុបានឪ្យដឹងថា នៅវេលាម៉ោង៧ ថ្ងៃទី០៤ ខែធ្នូឆ្នាំ២០១៤ នាវាទេសចរណ៌ឈ្មោះ SAPPHIRB PRINCESS សញ្ជាតិ BRITISH បណ្តោយ ២៨៨៣៣ម៉ែត្រ ទទឺង ៣៧.៧៥ម៉ែត្រ មាននាវិកបំរើការងារសរុបចំនួន១.០៩១នាក់។ នាវា SAPPHIRB PRINCESS បាននាំភ្ញៀវទេសចរណ៌ចំម្រុះជាតិសាសាន៌ចំនួន២.៦៣៩នាក់ មកពីប្រទេសវៀតណាម ចូលចតធ្វើទស្សនកិច្ចនៅប្រទេសកម្ពុជារយះពេលមួយថ្ងៃ នាវាមានគម្រោងចាកចេញពីប្រទេសកម្ពុជានៅវេលាម៉ោង ៣និង៣០នាទីល្ងាច ថ្ងៃដដែលឆ្ពោះទៅកាន់ប្រទេសថៃ ។
នាវាទី២មានឈ្មោះ The World សញ្ជាតិ BAHAMAS មាននាវិកបំរើការងាសរុបចំនួន ២៧៨នាក់ បាននាំភ្ញៀវទេសចរណ៌ចម្រុះជាតិសាសន៌១៤សញ្ជាតិ ចំនួន១១១នាក់ ស្រី ៥៨នាក់ បានចូលចតនៅកំពង់ផែអន្តរជាតិក្រុងព្រះសីហនុកាលពីព្រឹកថ្ងៃទី០៣ ខែធ្នូ ឆ្នាំ២០១៤ នាវា The World មានគម្រោងចាកចេញពីប្រទេសកម្ពុជានៅថ្ងៃទី០៧ ខែធ្នូឆ្នាំ២០១៤ ។
លោក ស៊ាង ឡេង បានមានប្រសាសន៌ឪ្យដឹងទៀតថា មន្ត្រីរបស់យើងបានជិះម៉ារីនឡើង លើនាវាទេសចរនៅត្រង់ពង់ស៊ីរ៉ូ ដើម្បីបំពេញបែបបទបោះត្រា លើលិខិតឆ្លងដែនបានមួយចំនួនធំ ដើម្បីងាយស្រួលឪ្យភ្ញៀវមានឪកាសវែងក្នុងការធ្វើដំណើរកំសាន្តនៅក្នុងខេត្តព្រះសីហនុ និងអាចទៅទស្សនានៅរាជធានីភ្នំពេញ និងខេត្តសៀមរាប និងវិលត្រឡប់មកកាន់នាវាវិញទាន់ពេលវេលា ។
លោកបានបញ្ជាក់បន្តថា នៅដើមខែធ្នូរហូតដល់ខែ០៤ គីជារដូវប្រាំង ភ្ញៀវទេសចរបរទេសធ្វើដំណើរតាមនាវាចូលចតកំពង់ផែក្រុងព្រះសីហនុមានចំនួនច្រើន ព្រោះរដូវប្រាំងការធ្វើដំណើរកំសាន្តតាមមហាសមុទ្រ មិនមានការរំខានដោយសារភ្លៀង ព្យុះ ៕
ព័ត៌មានជាតិ
មតិយោបល់