សព្វថ្ងៃនេះ កំលោះក្រមុំជាច្រើនគូបានរួមរស់នៅជាមួយគ្នាដោយមិនបានរៀបការ តើអ្នកដឹងទេថា ការសម្រេចចិត្តបែបនេះអាចជួបនឹងបញ្ហាផ្សេងៗជាច្រើន។ ខាងក្រោមនេះគឺជាចំណុចសំខាន់ៗមួយចំនួនដែលគូស្នេហ៍រស់នៅជាមួយគ្នាដោយមិនបានរៀបការគួរគិត និងពិចារណា។
ប្រការទី មួយ៖ ធ្វើឱ្យខ្វះភាពស្ថិតស្ថេរក្នុងគ្រួសារ ជាពិសេសខាងស្រី ពេលរស់នៅជាមួយគ្នាយូរទៅ ច្រើនតែកើតមានអារម្មណ៍ព្រួយបារម្ភ ខ្លាចត្រូវខាងប្រុសបោះបង់ចោល ធ្វើឱ្យចាប់ផ្តើមមានការទាមទារច្រើនឡើង ឬប្រចែប្រច័ណ្ឌច្រើនដោយមិនដឹងខ្លួន។
ប្រការទី ពីរ៖ នៅក្នុងន័យរបស់ច្បាប់វិញ ដោយសាតែទាំងខាងប្រុស និងខាងស្រីគ្មានចំណងខាងច្បាប់កំហិតនោះ បើសឹនមានការលែងលះគ្នានៅពេលខាងមុខ អាចនឹងមានបញ្ហាធ្វើឱ្យខាងស្រីមិនអាចទាមទារអាហារកិច្ចបាន ឬខាងប្រុសអាចមានបញ្ហាក្នុងរឿង សិទ្ធិការចិញ្ចឹមមើលថែកូន។
ប្រការទី បី៖ អារម្មណ៍របស់សាច់ញាតិបងប្អូនទាំងសងខាងអាចមិនព្រមទទួលស្គាល់ និងមើលងាយមើលថោក។
ប្រការទី បួន៖ ជាចន្លោះប្រហោងមួយដែលអាចធ្វើឱ្យមានការបែកបាក់បានយ៉ាងងាយ ដោយសារតែម្នាក់ៗគ្មានចំណងអ្វីចងគ្នាទៅវិញទៅមក បើកើតមានបញ្ហាទាស់ទែងគ្នាឡើង ត្រឹមតែនរណាម្នាក់(ខាងប្រុស ឬខាងស្រី) យួរវ៉ាលីសចុះចេញទៅ ក៏បិទឆាកជីវិតគូបានបាត់ទៅហើយ ព្រោះគ្មានអ្វីមកជួយទប់ការបែកបាក់ ឬជួយពន្យឺតពេលវេលារបស់ការបែកបាក់នេះបានឡើយ។
ដូច្នេះ មុននឹងអ្នកគិតចង់រួមរស់នៅជាមួយគូស្នេហ៍ដោយមិនបាច់រៀបការនោះ សុំឱ្យនឹកគិតទៅដល់បញ្ហាខាងលើនេះជាមុនសិន សួរចិត្តខ្លួនឯងទៅមើលថា តើមានភាពប្រាកដ និងជឿជាក់ចំពោះភាពស្មោះត្រង់ និងភាពទទួលខុសត្រូវរបស់គូស្នេហ៍បានប៉ុនណាដែរ៊? តើអ្នកអាចប្រឈមមុខជាមួយក្រុមគ្រួសារ និងសង្គមបានដោយមិនមានអារម្មណ៍បារម្ភព្រួយ និងខ្មាស់អៀនបានឬទេ? តើអ្នកមានបានគិតវែងឆ្ងាយទៅដល់ការមានកូនដែរឬទេ? និងសូមកុំភ្លេចថា នៅក្នុងសង្គមខ្មែរយើង ស្រ្តីជាអ្នកចាញ់ប្រៀប និងជាអ្នកដែលត្រូវគេតំណិះទិតៀនពីសង្គម៕
មតិយោបល់