កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្ដាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ មានករណីប្រទះឃើញសាកសព ឆក់ចរន្តភ្លើងអាគុយ (ស្លាប់)
វេលាម៉ោង ៥និង០០នាទី ចំណុចដីចម្ការសណ្តែក របស់ឈ្មោះ ឈូក ឆន ខាងត្បូងប្រឡាយធំចម្ងាយ ១៥ម៉ែត្រស្ថិតនៅក្នុងភូមិចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។
ជនរងគ្រោះឈ្មោះ សយ ហ៊ុច ភេទប្រុស អាយុ ៤១ឆ្នាំ ជនជាតិខ្មែ មុខបរកសិករ មានទីលំនៅភូមិចាស់ ឃុំព្រែកស្តី ស្រុកកោះធំ ខេត្តកណ្តាល ។ ម្ចាស់ចម្ការឈ្មោះ ឈូក ឆន ប្រុស អាយុ ៣៩ឆ្នាំ ខ្មែរ នៅភូមិព្រែកតាមេម ឃុំព្រែកស្ដី ស្រុកកោះធំ ខេត្តកណ្ដាល មុខរបរកសិករ(គេចខ្លួន)។
វត្ថុតាងចាប់យកមាន៖
-អាគុយ៧០អំពែរព៌ណស ម៉ាក PANASOCAចំនួន០១គ្រឿង
-អាំងវ៉ិចទ័រ បំលែងភ្លេីងចំនួន០១គ្រឿង
-ខ្សែលួសប្រវែង៣៥០ម៉ែត្រមានឬស្សីជាបង្គោល (ជារបស់ជនសង្ស័យ)។
-ចំពាមកៅស៊ូ ០១
-ដែកកេះហ្គាស០១
-ថង់ស្បៃ ១
-កញ្ចប់បារី១ ក្នុងនោះមានបារី៨ដើម
-ភ្លើងហ្វា១ (ជារបស់ជនរងគ្រោះ)។
សភាពរឿងហេតុ៖ យោងតាមការសួរបំភ្លឺឈ្មោះ ត្រឹង សារុំ ត្រូវជាប្រពន្ធជនរងគ្រោះ បានឲ្យដឹងថា ប្តីរបស់គាត់ដែលជាជនរងគ្រោះ នៅថ្ងៃទី១៣ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រមាណ ៩និង៣០នាទី ប្តីគាត់បានចេញពីផ្ទះម្នាក់ឯង ដើម្បីទៅចាប់កង្កែបនៅខាងក្រោយភូមិ ។ លុះនៅវេលាម៉ោងប្រមាណ ៥និង០០នាទីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ បានទទួលដំណឹងពីអ្នកស្រុកប្រាប់ថា ប្តីរបស់គាត់ដើរជាន់ខ្សែលួសឆក់កណ្តុររបស់ឈ្មោះ ឈូក ឆន ស្លាប់ហើយ ឮដូចនេះគាត់ជាប្រពន្ធ នឹងក្រុមគ្រួសារ បានធ្វើដំណើទៅមើលក៏ឃើញប្តីរបស់គាត់ ដេកស្លាប់នៅក្នុងដីចម្កាសណ្តែករបស់ ឈ្មោះ ឈូក ឆន ដោយជាប់ខ្សែលួសឆក់ចរន្តភ្លើងអាគុយឆក់កណ្តុរ គាត់ក៏រាយការណ៍ជូន អាជ្ញាធរមានសមត្ថកិច្ច ។
យោងតាមការសួរបំភ្លឺ ឈ្មោះ ម៉ុក ឈូក ភេទប្រុស អាយុ ៧៣ឆ្នាំ ត្រូវជាឪពុកបង្កើតរបស់ឈ្មោះ ឈូក ឆន(ជាជនសង្ស័យ)បានឲ្យដឹងថានៅថ្ងៃទី១៣ ខែ មេសា ២០២០ វេលាម៉ោង ៦និង០០នាទី កូនរបស់គាត់ឈ្មោះ ឈូក ឆន បានចេញពីផ្ទះទៅដីចម្ការដោយមានឧបករណ៍ អាគុយ អាំងវ៉ិចទ័រ នឹងខ្សែលួស ដើម្បីយកទៅរាយឆក់កណ្តុរការពារផលដំណាំ លុះនៅវេលាម៉ោង ប្រមាណ ៦និង០០នាទី ថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ គាត់ជាឪពុកបានទទួលដំណឹងថា មានមនុស្សជាន់ខ្សែលួសឆក់ស្លាប់នៅដីចម្ការសណ្តែកកូនរបស់គាត់ ឈ្មោះ ឈូក ឆន ពេលនោះគាត់ ក៏ទៅមើលក៏ប្រទះឃើញឈ្មោះ សយ ហ៊ុច ជាន់ខ្សែលួសឆក់នៅដីកូនគាត់ ស្លាប់ប្រាកដមែនគាត់ក៏បានទៅប្រាប់ឈ្មោះ ត្រឹង សារុំ ជា ប្រពន្ធជនរងគ្រោះឲ្យបានដឹងពីរឿងហេតុ នឹងបានរាយការណ៍ទៅមេភូមិ ប៉ុស្តិ៍ រដ្ឋបាល នឹងរាយការណ៍បន្តទៅអធិការដ្ឋាន ។
បន្ទាប់ពីទទួលបានពត៌មានកំលាំងជំនាញ នៃអធិការដ្ឋាន នគរបាលស្រុក បានទទួលបញ្ជារពីលោកអធិការ ដោយសហការ ជាមួយកម្លាំងប៉ុស្តិ៍រដ្ឋបាល អាជ្ញាធរមូលដ្ឋាន លោកគ្រូពេទ្យ ផ្នែកជំនាញ គ្រួសារជនរងគ្រោះ ដើម្បីធ្វើការពិនិត្យសាកសព ។ ការពិនិត្យ សាកសពជនរងគ្រោះ មានស្លាកស្នាមឆេះរោលខ្លោចខ្មៅនៅក្រោម ដោះខាងឆ្វេងប្រវែង ១២ស.មទំហំប៉ុនខ្សែលួស ស្នាមឆេះរោលខ្លោចខ្មៅនៅលើប្រអប់ជើងខាងឆ្វេងនឹងនៅចន្លោះម្រាមជើងទីពីរ នឹងចន្លោះម្រាមជើង ទីបី ។ នៅលើប្រអប់ជើងខាងស្តាំមានស្នាមឆេះរោលខ្មៅប្រវែង០៥ស,ម។ ក្រៅពីស្លាកស្នាមនេះ ពុំមានស្លាកស្នាមអ្វីទៀតឡើយ ។
ការសន្និដ្ឋាន៖ របស់លោកគ្រូពេទ្យ នឹងផ្នែកជំនាញជនរងគ្រោះ ស្លាប់ដោយឆក់ចរន្តភ្លើង អាគុយ បំលែងឆក់កណ្តុរ ។ ពុំមានពាក់ព័ន្ធនឹងករណីផ្សេងឡើយ ។
ក្រោយពីពិនិត្យ សាកសពត្រូវបានប្រគល់ជូនក្រុមគ្រួសារ ធ្វើបុណ្យតាមប្រពៃណី ៕
មតិយោបល់