កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា ថ្ងៃអង្គារ៧រោច ខែចេត្រឆ្នាំជូតឯកស័ក ព.ស ២៥៦៣ត្រូវនឹងថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩ និង៣០នាទី នៅចំណុចផ្ទះឈ្មោះ ហេង គាវ ស្ថិតនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល ។ ជនរងគ្រោះឈ្មោះ ហេង គាវ ភេទស្រី អាយុ៥០ឆ្នាំ ជនជាតិខ្មែរមុខរបរកសិករ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល (ត្រូវជាម្តាយបង្កើតរបស់ជនសង្ស័យ)។
ជនសង្ស័យឈ្មោះ ខ្នា ផល្លា ភេទប្រុស អាយុ២៣ឆ្នាំជនជាតិខ្មែរ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិព្រែកតាជ័រ ឃុំស្វាយប្រទាល ស្រុកស្អាង ខេត្តកណ្ដាល។
សម្ភារខូចខាត៖ ឆេះគ្រែអស់ចំនួន(០២) ។
សភាពរឿងហេតុ នៅថ្ងៃទីខែឆ្នាំវេលាម៉ោងកើតហេតុ ឈ្មោះ ខ្នា ផល្លា បានសុំលុយម្តាយ តែមិនបានព្រោះម្តាយមិនឲ្យ ពេលនោះជនសង្ស័យ ក៏ខឹងហើយបានយកគ្រែពីលើផ្ទះ និងគ្រែនៅមុខផ្ទះ ទៅដុតនៅមុខផ្ទះឆេះខ្ទេចអស់តែម្តង។
ក្រោយពីទទួលបានព័ត៌មានខាងលើភ្លាម កម្លាំងប៉ុស្តិនគរបាលរដ្ឋបាលស្វាយប្រទាល បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ យកមកសាកសួរ។
បច្ចុប្បន្នជនសង្ស័យ ត្រូវបានបញ្ជូនទៅអធិការដ្ឋាននគរបាលស្រុកស្អាង ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវីធី។
បញ្ជាក់ពេលដែលឈ្មោះ ខ្នា ផល្លា ផឹកស្រាស្រវឹង និងប្រើប្រាស់គ្រឿងញៀន (ជក់) រួចហើយតែងតែរករឿងក្រុមគ្រួសារ និងប្រជាពលរដ្ឋនៅក្នុងភូមិ៕
មតិយោបល់