កណ្ដាលៈ នៅថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៦និង៣០នាទីយប់ មានករណីឃាតកម្មចំណុចភូមិចុងកោះ ឃុំកោះឧកញ៉ាតី ស្រុកខ្សាច់កណ្តាល ខេត្តកណ្តាល។
ជនរងគ្រោះឈ្មោះ ម៉ៅ ប៊ុនហេង ភេទប្រុស អាយុ ២៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរលក់ដូរ មានទីលំនៅភូមិឃុំកើតហេតុ (របួសបំពង់ក ០១កន្លែងស្លាប់)។
ជនសង្ស័យឈ្មោះ សែន រ៉ានុន ភេទប្រុស អាយុ ៣៥ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មន្ត្រីនគរបាលប៉ុស្តិ៍រដ្ឋបាលបាក់ខែង មានទីលំនៅភូមិ ឃុំកើតហេតុ (រត់គេចខ្លួន)។
វត្ថតាងចាប់យក៖
– ស្រោមកាំភ្លើងខ្លី ០១
– សំបកគ្រាប់ ០១ (ម៉ាកk59)។
សភាពរឿងហេតុ៖ នៅពេលកើតហេតុ ជនសង្ស័យមានទំនាស់ ជាមួយប្រពន្ធ ខ្លួនឈ្មោះ គង់ សុខជា ដោយជនសង្ស័យយកអាវុធខ្លី មិនស្គាល់ម៉ាក ភ្ជង់ប្រពន្ធខ្លួន ពេលនោះជនរងគ្រោះ ចេញមកឃាត់ដោយនិយាយថា ចាំយកកាំភ្លើងភ្ជង់ប្រពន្ធធ្វើអី? និយាយតែប៉ុណ្ណឹង ស្រាប់តែជនសង្ស័យបាញ់សំដៅ
ទៅជនរងគ្រោះ០១គ្រាប់ ត្រូវបំពង់កបណ្តាលឲ្យស្លាប់នៅកន្លែងកើតហេតុតែម្តង ។
ក្រោយមកជនសង្ស័យបានយកម៉ូតូឈ្មោះ ផល ជាអ្នកជិតខាងជិះគេចខ្លួនបាត់។
ករណីនេះ កម្លាំងប៉ុស្តិ៍កម្លាំងអធិការដ្ឋាន កម្លាំងការិយាល័យព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្ត ការិយាល័យបច្ចេកទេសខេត្ត បានសហការស្រាវជ្រាវ រកជនសង្ស័យ និងធ្វើការពិនិត្យកន្លែងកើតហេតុនិង សាកសពជនរងគ្រោះ ៕
មតិយោបល់