ព័ត៌មានជាតិ

ករណីរថយន្តបុកបង្គោលភ្លើង សង្ស័យអ្នកបើកបរស្រវឹងស្រា

ភ្នំពេញៈ កាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៧និង៤៥នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ដោយរថយន្ត បើកបុកបង្គោលភ្លើង ស្ថិតតាមបណ្ដោយផ្លូវR5 សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ។

រថយន្តបង្កម៉ាក highlander ពាក់ផ្លាកលេខ ភ្នំពេញ 2BA-0278 អ្នកបើកបរមិនស្គាល់អត្តសញ្ញាណ។

មូលហេតុ៖ សង្ស័យបើកកបរក្នុងស្ថានភាពស្រវឹង។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តបង្ក ធ្វើដំណើរពីលិចទៅកើត លុះមកដល់ចំណុចកោង បត់ចង្កូតមិនទាន់ ក៏បណ្ដាលឲ្យជ្រុលទៅបុកបង្គោលភ្លើងបាក់អស់មួយ។

សូមបញ្ជាក់៖ ករណីនេះ ជនបង្កសងថ្លៃសំណង ហើយក៏យករថយន្តទៅជួសជុល៕

មតិយោបល់