ពោធិ៍សាត់ៈ យោងតាមផេកអគ្គនាយកដ្ឋានកាំកុងត្រូលបានឲ្យដឹងថា នៅថ្ងៃទី ២០ ខែមិនា ឆ្នាំ២០១៩ មន្ត្រីសាខាកាំកុងត្រូលខេត្ត ការសហការចូលរួមពីមន្ត្រីមន្ទីរពាណិជ្ជកម្មខេត្ត និងអាជ្ញាធរដែនដី បានចុះត្រួតពិនិត្យលើផលិតផលទំនិញ ម្ហូបអាហារ ដែលដាក់តាំងលក់តាមតូបលក់ទំនិញនៅក្នុងផ្សារសាមគ្គីក្រគរ ទីរួមខេត្តពោធិ៍សាត់ ដើម្បីស្រាវជ្រាវ ទប់ស្កាត់ការចរាចរណ៍ទំនិញខូចគុណភាព ក្លែងបន្លំស្លាកសញ្ញា ផុតកំណត់កាលបរិច្ឆេទប្រើប្រាស់ និងមានសារធាតុគីមីហាមឃាត់។
ប្រតិបត្តិការនេះ មន្ត្រីជំនាញបានធ្វើតេស្តបឋមលើម្ហូបអាហារមួយចំនួនរួមមាន៖
-លតស្វិត
-នំបាញ់ឌុក
-ត្រីងៀត និងប្រហុក
ដើម្បីរកសារធាតុគីមីហាមឃាត់ លើផលិតផលម្ហូបអាហារ មិនអនុលោមនៅ លើសំបកវេចខ្ចប់ផលិតផល ម្ហូបអាហារបានជាច្រើនមុខទៀតផងដែរ។
ជាលទ្ធផលរកឃើញទំនិញខូចគុណភាព និងទំនិញហាមឃាត់រួមមាន៖
-ទឹកម្ទេស
-ទឹកត្រីកោះកុង
-ស្ករគ្រាប់
-នំផ្អែម សរុបចំនួន ៧០ គីឡូក្រាម។
ក្រោយមកមន្ត្រីជំនាញបានធ្វើកំណត់ហេតុដកហូត ផលិតផលទំនិញទាំងនោះ យកមកដុតកម្ទេចចោលភ្លាមៗ រួចឲ្យតំណាងម្ចាស់ទំនិញធ្វើកិច្ចសន្យាបញ្ឈប់ការដាក់តាំងលក់ទំនិញខូចគុណភាពបន្តទៀត ករណីមិនរាងចោល នឹងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕
មតិយោបល់