ភ្នំពេញ: នៅរសៀលថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០នេះ ពលរដ្ឋកំពុងរង់ចាំមើលចំណាត់ការថ្នាក់លើ ករណីរឿងលោកមេប៉ុស្តិ៍សង្កាត់ស្ទឹងមានជ័យទី២ ធ្វេសប្រហែស បណ្ដាលឲ្យជនសង្ស័យម្នាក់ ធ្វើអត្តឃាត ចង.កសម្លាប់ខ្លួន នៅក្នុងបន្ទប់ឃុំឃាំង កាលពីវេលាម៉ោង៧ព្រឹកថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០។
កន្លងមកក៏ធ្លាប់លេចឮមានបញ្ហាផងដែរ គឺ រឿងពលរដ្ឋទៅដាក់ពាក្យបណ្ដឹង មិនឃើញមានមន្ត្រី នៅចាំមុខប៉ុស្តិ៍ទេ មានតែតុ និងកំប៉ុងស្រាបៀរ ក៏ត្រូវបានថ្នាក់លើ ព្រមានម្ដងរួចមកហើយ មិនដឹងថាម្ដងនេះ ថ្នាក់ដឹកនាំមានវិធានការយ៉ាងណាទេ សង្ស័យតែស្ងាត់ឈឹងបាត់ហើយ។
មតិពលរដ្ឋលើកទ្បើងថា ថ្នាក់ដឹកនាំមិនបណ្ដែតបណ្ដោយ ឲ្យមន្ត្រីណា ដែលគ្មានភាពទទួលខុសត្រូវ ក្នុងតួនាទីគ្រប់គ្រងដែនសមត្ថកិច្ចរបស់ខ្លួន បំពេញការងារធ្វេសប្រហែសបែបនេះទេ បើមិនអ៊ីចឹងទេ ពលរដ្ឋក្នុងមូលដ្ឋាន នឹងបន្តធ្វើការរិះគន់មិនឈប់៕
សូមជំរាបថា ជនសង្ស័យខាងលើ ត្រូវបានឃាត់ខ្លួន កាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ តាមពាក្យបណ្តឹងរបស់ប្រធានអង្គការមួយ បន្ទាប់ពីកូនស្រីបង្កើតរបស់ជនសង្ស័យ បានរៀបរាប់ប្រាប់បុគ្គលិករបស់អង្គការថា ឪពុករបស់ខ្លួន បានចាប់រំលោភនាង បានសម្រេច២ដងមកហើយ។
មូលហេតុ ដែលនាំឲ្យអំពើអត្តឃាតនេះ សង្ស័យជនសង្ស័យ មានការខ្មាសអៀន នឹងទង្វើរបស់ខ្លួន ទៅលើកូនស្រី ទើបគិតខ្លីសម្រេចចិត្តធ្វើបែបនេះ៕
មតិយោបល់