ព្រះសីហនុៈ បន្ទាប់ពីមានការបែកធ្លាយវីដេអូ ជនជាតិចិនបង្ហូរសំរាមតាមទឹកភ្លៀងដែលហូរកាត់ផ្លូវរួចមក ពេលនេះអាជ្ញាធរបានធ្វើការកោះហៅខ្លួន ឲ្យចូលមកកាន់សាលាក្រុងព្រះសីហនុ ដើម្បីពិន័យជាប្រាក់ហើយ។
សូមបញ្ជាក់ថា ជនជាតិចិនរូបនេះ គឺជាចុងភៅកាស៊ីណូ New Golden Wealth បានបង្ហូរសំរាមតាមទឹកភ្លៀង នៅម្តុំសណ្ឋាគារ New Golden Wealth សង្កាត់លេខ៤ ក្រុងព្រះសីហនុ ផ្លូវទៅសាលាUME ៕
មតិយោបល់