ព័ត៌មានជាតិ

ក្រុមអ្នកជិះម៉ូតូបង្ហោះ និងដឹកដាវបម្រុងធ្វើសកម្មភាព បើកឆាកប្រយុទ្ធកាប់ចាក់គ្នា ត្រូវសមត្ថកិច្ចឃាត់ខ្លួន

បាត់ដំបង: នៅថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២០ តាមបទបញ្ជារបស់លោក អ៊ុច សុខុន ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្តបាត់ដំបង ចំ ពោះករណីក្មេងទំនើងបង្ហោះម៉ូតូ(នៅផ្លូវហាយវេក្រវ៉ាត់ក្រុង) ក៏ដូចជាការចង្អុលបង្ហាញរបស់លោក ជេត វណ្ណនី ស្នងការរងផែនការងារព្រហ្មទណ្ឌ លោកវរ សេ នី យ៍ ឯក ឆាង វណ្ណឆៃ អធិការនគរ បាលក្រុងបាត់ដំបង ដឹកនាំបង្រ្កាបក្រុមក្មេ ង ៗ នេះចំនួន០២ក្រុមក្នុងភូមិសាស្រ្តក្រុងបាត់ដំបង ដែលមួយក្រុមបង្ហោះម៉ូតូ និងមួយក្រុមទៀតមានប្រដាប់ដោយដាវប៉ុនប៉ងធ្វើសកម្មភាព បើកឆាកប្រយុទ្ធកាប់ចាក់គ្នាក្នុងឱកាសបុណ្យចូលឆ្នាំថ្មី។

ក្រុមទី១ជិះម៉ូតូដឹកដាវបម្រុងធ្វើសកម្មភាពហិង្សា៖
១-ឈ្មោះ រស់ រស្មី ភេទប្រុស អាយុ ១៨ឆ្នាំ ទីលំនៅភូមិឥន្ទជឹត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង ( ម្ចាស់អាវុធ)។
២-ឈ្មោះ ភាព ផាត់ជា ភេទប្រុស អាយុ ២០ឆ្នាំ ទីលំនៅភូមិឥន្ទជឹត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
៣-ឈ្មោះ ម៉ែន វណ្ណា ភេទប្រុស អាយុ ១៧ឆ្នាំ ទីលំនៅភូមិឥន្ទជឹត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។
៤-ឈ្មោះ តេង សុចិត្រ ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅភូមិឥន្ទជឹត ឃុំឈើទាល ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រុមទី០២បង្ហោះម៉ូតូនៅផ្លូវហាយវេក្រវ៉ាត់ក្រុង៖
១-ឈ្មោះ ឆក់ ថាថៃ ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅភូមិភ្នំគល់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
២-ឈ្មោះ ថន វណ្ណឆៃ ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅភូមិភ្នំគល់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង។
៣-ឈ្មោះ រៀម សុវណ្ណ: ភេទប្រុស អាយុ ១៥ឆ្នាំ ទីលំនៅភូមិភ្នំគល់ ឃុំកន្ទឺរ២ ស្រុកបាណន់ ខេត្តបាត់ដំបង។

ក្រោយពេលឃាត់ខ្លួនសាកសួរស្រាវជ្រាវរួច នគរបាលបានធ្វើការអប់រំណែនាំ និងធ្វកិច្ចសន្យា ដោយឲ្យអាណាព្យាបាលមកធានាយកទៅអប់រំនៅលំនៅដ្ឋានវិញ៕

មតិយោបល់