ភ្នំពេញៈ ក្នុងនាមជាសមត្ថកិច្ចត្រូវតែបំពេញភារកិច្ចឲ្យបានល្អក្នុងការបម្រើប្រជាពលរដ្ឋ មិនដែលបង្អង់យូរ ទទួលបានសារពីក្នុងផេកស្នងការភ្លាម ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស បានផ្តល់ព័ត៌មានបន្តទៅបណ្តាអធិការខណ្ឌ និងប៉ុស្តិ៍ ដើម្បីចុះដល់ទីតាំងភ្លាមៗ តាមសំណូមពររបស់ប្រជាពលរដ្ឋ ដើម្បីបញ្ឈប់សកម្មភាពរបស់មនុស្សមួយចំនួនតូចដែលតែងតែជួបជុំផឹកស៊ី បង្កសំឡេងរំខាន ដល់អ្នកជិតខាង ។
សូមចូលរួមគោរពសិទ្ធិរបស់អ្នកជិតខាង និងស្តាប់តាមការណែនាំរបស់ក្រសួងសុខាភិបាល កាត់បន្ថយការជួបជុំ ដើម្បីចូលរួមបង្ការ និងទប់ស្កាត់ការឆ្លងរាលដាលវីរុសកូវីដ ១៩ ៕
មតិយោបល់