ព័ត៌មានជាតិ

បុរសចំណាស់ម្នាក់រអិលជើងធ្លាក់ពីលើថ្មស្លាប់ នៅទឹកធ្លាក់ជ្រាវ

កំពង់ស្ពឺ: នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង៤០នាទី នៅចំណុចទឹកធ្លាក់ជ្រាវ ស្ថិតក្នុងភូមិតាំងសំរោង ឃុំអមលាំង ស្រុកថ្ពង មានបុរស ម្នាក់រអិលជើងធ្លាក់ពីលើថ្ម ចូលក្នុងអង្លុង មានទឹកបណ្ដាលឲ្យបោកនក្បាលនិងថ្មស្លាប់។

ជនរងគ្រោះឈ្មោះ ពៅ រស់នៅ ភេទប្រុស អាយុ ៦០ឆ្នាំ ភូមិពាត់ជ្រូក ឃុំក្រាំងចេក ស្រុកឧុដង្គ ខេត្តកំពង់ស្ពឺ។

ក្រោយទទួលបានពត៌មាននគរបាលប៉ុស្តិ៍អមលាំង ដឹកនាំដោយលោកអនុសេនីយទោ អ៊ុង សុខឃីម បានចុះដល់កន្លែងកើតហេតុ ពិនិត្យកន្លែងកើតហេតុ និងស្តាប់អ្នកដែលទៅជាមួយថា ជនរងគ្រោះពិតជាបានរអិលជើងធ្លាក់ពីលើថ្មស្លាប់ពិតប្រាកដមែន និងបានប្រគល់សព ឲ្យក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់