ព័ត៌មានជាតិ

ប្ដីនាំប្រពន្ធកូនទៅរកខ្យង បណ្ដាលឲ្យលង់ទឹកស្លាប់ ទាំងម្ដាយកូន នៅស្រុកស្នួល

ក្រចេះ: នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ២និង១៥នាទី នៅចំណុចអូច្រាភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ មានករណីមនុស្សលង់ទឹកចំនួន ១លើក បណ្តាលឲ្យស្លាប់ចំនួន ២នាក់ស្រី (ម្តាយនឹងកូនស្រី)។

ជនរងគ្រោះឈ្មោះ ស្លេះ ម៉ៃសំ ភេទស្រី អាយុ ៤០ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរបកសិករ រស់នៅចំណុចអូរច្រាភូមិស្រែថ្មី ឃុំឃ្សឹម ស្រុកស្នួល ខេត្តក្រចេះ
ជនរងគ្រោះឈោ្មះ ណូ សុវណ្ណនីយះ ភេទស្រី អាយុ ៤ឆ្នាំ ជនជាតិខ្មែរឥស្លាមរស់នៅក្នុងបន្ទុករស់នៅភូមិឃុំខាងលើ។

ដំណើររឿង៖ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១៣និង៣៥នាទីប្តីឈ្មោះ អែល ណូ ភេទប្រុស អាយុ ៤៥ឆ្នាំ ជនជាតិខ្មែរឥស្លាម មុខរកសិករ រស់នៅភូមិឃុំខាងលើ នាំប្រពន្ធកូនទៅរកខ្យងនៅចំណុចកើតហេតុខាងលើ រហូតដល់ម៉ោង ២និង១៥នាទី បានឃើញប្រពន្ធលង់ទឹកគាត់រត់ទៅជួយពេលទៅដល់ប្រពន្ធលិចបាត់គាត់ បានច្រមុជរកតែមិនឃើញគាត់រត់ទៅ ហៅអ្នកដាក់មងជិតនិងឲ្យមកជួយច្រមុជរកប្រពន្ធ និងកូន ពួកគេជួយច្រមុជបានរាវរកឃើញ។

ក្រោយពីកើតហេតុសមត្ថកិច្ចបានធ្វើកំណត់ហេតុ ប្រគល់សាកសពជូនក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់