អាសូរណាស់! បុរសម្នាក់បើកត្រាក់ទ័រភ្ជួរដី ធ្លាក់ចូលប្រឡាយ បណ្ដាលឲ្យក្រឡាប់សង្កត់ពីលើស្លាប់

ប៉ៃលិនៈ នៅវេលាម៉ោង ១០និង៣០នាទីថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ មានករណីបុរសម្នាក់ បើកត្រាក់ទ័រក្រឡាប់ដោយខ្លួនឯងចំណុចក្នុងចម្ការ ស្ថិតក្នុងភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន។

ជនរងគ្រោះឈ្មោះ លាង ហេង ភេទប្រុស អាយុ ៤២ឆ្នាំ ស្លាប់និងកន្លែងកើតហេតុ សញ្ជាតិខ្មែរ មុខរបរកសិករ រស់នៅភូមិអូរច្រាលិច សង្កាត់បរយ៉ាខា ក្រុងប៉ៃលិន ខេត្តប៉ៃលិន បើកបរត្រាក់ទ័រភ្ជួរដីពណ៌ក្រហម ម៉ាកYAMAHA F១៨០ ។

មូលហេតុ៖ ជនរងគ្រោះភ្ជួរដីថយជ្រុលធ្លាក់ ចូលប្រឡាយដោយខ្លួនឯង បណ្តាលឲ្យត្រាក់ទ័រក្រឡាប់សង្កត់ចំពីលើ ។

បច្ចុប្បន្នសព ត្រូវបានប្រគល់ជូនទៅឲ្យសាច់ញាតិ ដើម្បីយកទៅធ្វើបុណ្យតាមប្រពៃណី ៕

មតិយោបល់