ព័ត៌មានជាតិ

ពុទ្ធោ! យប់មិញដេកស្អាតសោះ ព្រឹកឡើងស្រាប់តែរឹងស្តូក

ព្រះសីហនុៈ នៅថ្ងៃពុធ ៨កើត ខែមាឃ ឆ្នាំរកា នព្វស័កព.ស២៥៦១ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៨ វេលាម៉ោង៧និង៤៥នាទីព្រឹក មានករណីប្រទះឃើញសពបុរសម្នាក់​ ដេកស្លាប់លើគ្រែតែឯងសង្ស័យខ្យល់គ ដែលស្ថិតនៅត្រង់​ការដ្ឋានសំណង់ពុទ្ធមណ្ឌល ​ភូមិអូរឧកញ៉ាហេង ឃុំអូរឧកញ៉ាហេង ស្រុកព្រៃណប់ ខេត្តព្រះសីហនុ។

សពរងគ្រោះមានឈ្មោះ ឃុត ឃី ភេទប្រុស អាយុ៣១ មានទីលំនៅភូមិស្កៀក្ដី ឃុំភ្នៅពីរ ស្រុកស៊ីធរកណ្ដាល ខេត្តព្រៃវែង បានមកធ្វើជាកម្មករសំណង់នៅកន្លែងកើតហេតុ​។

បច្ចុប្បន្ន សមត្ថកិច្ចកំពុងស្រាវជ្រាវរកក្រុមគ្រួសារសព ដើម្បីនាំយកសពទៅធើ្វបុណ្យតាមប្រពៃណី៕

មតិយោបល់