ព័ត៌មានជាតិ

ហេតុអ្វី? ចងករធ្វើអត្តឃាតដូច្នេះ

កណ្ដាលៈ យោងតាមផេកផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ នៅវេលាម៉ោងប្រហែល៥និង១០នាទី នៅចំណុចខាងកើតភូមិព្រៃពពេល ក្នុងដីឡូ តាបាក់ ចំងាយប្រហែល២០០ម៉ែត្រមានករណីអត្តឃាត (ចងក) ចងនឹងដើមអកាស្យានិងក្រម៉ាពណ៌ក្រហម
លាយស ស្ថិតនៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល។ ជនរងគ្រោះ‌ ០១នាក់ឈ្មោះ នួន សាញ់ ភេទប្រុស អាយុ៣៧ឆ្នាំ សញ្ញាតិខ្មែរ មុខរបរកម្មករសំណង់ ភូមិស្វាយ ឃុំព្រៃពួច ស្រុកអង្គស្នួល ខេត្តកណ្តាល។ បច្ចុប្បន្ន មករស់នៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល ។ សភាពរឿងហេតុតាមការសួរបំភ្លឺ សាក្សីជាប្រពន្ធឈ្មោះខាំ សុខយន ភេទស្រី អាយុ៣៣ឆ្នាំ សញ្ជាតិខ្មែរ មុខរបរកសិករ នៅភូមិព្រៃពពេល ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល បានប្រាប់
ឲ្យដឹងថា ខ្លួននិងជនរងគ្រោះបានឈ្លោះគ្នារាល់ថ្ងៃដោយសារជនរងគ្រោះប្រចណ្ឌខ្លួន ហើយជនរងគ្រោះផឹកស្រាជារៀងរាល់ថ្ងៃ ពេលស្រវឹងមករករឿងខ្លួនជារៀងរាល់ថ្ងៃដែរ ហើយនៅយប់ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ជនរងគ្រោះអត់ដេកសោះ
ចេះតែរករឿងខ្លួនរហូតដល់ម៉ោង៤ទាបភ្លឺថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ពេលនោះក៏សុំលុយខ្លួន៥០០០រៀលទៅទិញបារី ហើយក៏ដើរចេញពីផ្ទះបាត់ទៅ មួយសន្ទុះធំក៏មកផ្ទះវិញ
ប្រហែលម៉ោង៨ជនរងគ្រោះក៏ទៅរកឃ្មុំ ហើយបានឃ្មុំយកមកផ្ទះ រួចជនរងគ្រោះ ក៏យកខោអាវមកបោករួចយកទៅហាល ហើយក៏ ចូលក្នុងផ្ទះវិញ រហូតដល់ម៉ោង១២.៣០នាទី
ជនរងគ្រោះ យកក្រម៉ានឹងកាន់កន្ត្រៃចេញទៅរកឃ្មុំទៀត រហូតដល់ម៉ោងប្រហែល១៧.៤០នាទី ប៉ុស្តិ៍រដ្ឋបាលពើក មកប្រាប់ខ្លួនដល់ផ្ទះថា ជនរងគ្រោះបានចងកស្លាប់បាត់ហើយ ពេលនោះខ្លួន មកដល់ឃើញថា ជនរងគ្រោះស្លាប់ដូចគេប្រាប់មែន។
ក្រោយមកសមត្ថកិច្ចផ្នែកពិនិត្យវិភាគកន្លែងកើតហេតុ ស្រុកអង្គ
ស្នួល បានចុះមកដល់កន្លែងកើតហេតុ ដោយមានការចូលរួមប៉ុស្តិ៍រដ្ឋបាល ឃុំពើក លោកក្រុមប្រឹក្សាឃុំ លោកគ្រូពេទ្យ មេភូមិនឹងប្រពន្ធបងប្អូននៃសពបានធ្វើការពិនិត្យលើជនរងគ្រោះ ឃើញថាពុំមានស្លាកស្នាមអ្វីផ្សេងទៀតទេ ។ ការសន្និដ្ឋាន
យោងតាម លោកគ្រូពេទ្យ ជំនាញ ជនរងគ្រោះស្លាប់ដោយសារ ការធ្វើអត្តឃាត(ចងក)។ សពបានប្រគល់ជូនក្រុមគ្រួសារ
ជនរងគ្រោះយកទៅធ្វើបុណ្យតាមប្រពៃណី៕

 

មតិយោបល់