ព័ត៌មានជាតិ

ពិតជាឆ្លៀតឱកាសមែន គ្រាន់តែជិះម៉ូតូចេញពីផ្ទះសង្សារភ្លាម ក៏ធ្វើសកម្មភាពឆកភ្លែត

ភ្នំពេញ: យោងតាមផេករបស់ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា នៅថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ វេលាម៉ោងប្រហែល៥និង៣០នាទី ជនស្សយ័ឈ្មោះ សុិន សុភាព ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិខ្មែរ មុខរបរ លក់កាហ្វេ ស្នាក់នៅភូមិឆ្លក សង្កាត់គោករកា ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បានជិះម៉ូតូចេញពីផ្ទះសង្សារ នៅម្តុំ ផ្សារ៧មករា ពេលជិះម៉ូតូមក ដល់ចំណុចកើតហេតុទីកន្លែងខាងលើ ជនសង្ស័យក៏បានគាជើងជនរងគ្រោះ កំពុងដើរស្ពាយកាបូប រួចក៏ធ្វើសកម្មភាពឆក់តែម្តង។

ពេលឆក់បានសម្រេច ជនសង្ស័យក៏បើកម៉ូតូគេចខ្លួន ហើយមកប៉ះជាមួយផាត់អាប់ បណ្តាលឲ្យដួលម៉ូតូជនសង្សយ័ បន្ទាប់មកជនសង្ស័យក៏បានរត់គេចខ្លួនចោលម៉ូតូ តែក៏ត្រូវបានសមត្ថកិច្ច ប៉ុស្តិ៏នគរបាលផ្សារដេប៉ូទី១ ឃាត់ខ្លួនប្រគល់មកឲ្យប៉ុស្តិ៍នគរបាលវាលវង់ដើម្បីចាត់ការបន្ត។

វត្ថុតាងរួមមាន ម៉ូតូ១គ្រឿងម៉ាក ADV ពណ៏ប្រផះសេរី ឆ្នាំ២០២០ ស្លាកលេខភ្នំពេញ 1AiG ០៤០៨ និងទូរសព្ទ័ដៃម៉ាក សាំសុង ពណ៏ទឹកប្រាក់ ចំនួន០១គ្រឿង ហើយជនសង្សយ័ មានប្រើប្រាស់គ្រឿងញៀន។

បច្ច្បន្នជនសង្សយ័កំពុងឃាត់ខ្លននៅអធិដ្ឋាននគរបាលខណ្ឌ៧មករា ៕

 

មតិយោបល់