តាកែវៈ នៅវេលាម៉ោង ៣និង៥០នាទីរសៀលថ្ងៃទី១៨ ខែមេសា ឆ្នាំ២០២០ ស្ថិតត្រង់ចំណុចភូមិទន្លេបាទី ឃុំក្រាំងធ្នុង ស្រុកបាទី ខេត្តតាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរថយន្ត និងម៉ូតូ។
ម៉ូតូម៉ាក ភីស៊ីអ៊ិច ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1HE-6645 បើកពីត្បូងដោយឈ្មោះ យឹម លឹ ភេទប្រុស អាយុ ៣៣ឆ្នាំ បានដួលខ្លួនឯងមកចូលក្រោម រថយន្តម៉ាក គា ពណ៌ខៀវ ពាក់ផ្លាកលេខ កំពង់ស្ពឺ 2A-1309 ធ្វើដំណើរពីកើតអ្នកបើកបររត់គេចបាត់ខ្លួន បានកិនម៉ូតូ និងមនុស្សបណ្ដាលឲ្យស្លាប់នៅនឹងកន្លែងកើតហេតុ។
ករណីនេះសមត្ថកិច្ច បានប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់