តាកែវៈ ដោយអនុវត្តតាមបទបញ្ជា ដឹកនាំដ៏ខ្ពង់ខ្ពស់របស់ លោក សុខ សំណាង ស្នងការ នៃស្នងការដ្ឋាននគរបាលខេត្ត ក្នុងការបង្ការ ទប់ស្កាត់បទល្មើសសារធាតុញៀនក្នុងមូលដ្ឋានខេត្តតាកែវ ជាពិសេសដំណាំកញ្ឆាខុសច្បាប់នៅស្រុកគិរីវង់ នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ កម្លាំងជំនាញស្នងការដ្ឋាននគរបាលខេត្តតាកែវ ដឹកនាំដោយលោក វរសេនីយ៍ឯក ឈៀង សុន ស្នងការរង ទទួលផែនការងារប្រឆាំងគ្រឿងញៀន និងលោក វរសេនីយ៍ឯក ព្រហ្ម វាសនា ស្នងការរង ទទួលការិយាល័យកិច្ចការប៉ុស្តិ៍នគរបាលរដ្ឋបាល រួមជាមួយកម្លាំងអធិការដ្ឋាននគរបាលស្រុកគិរីវង់ ចុះបង្ក្រាបទីតាំងដំណាំកញ្ឆាខុសច្បាប់ដែលជនខិលខូចលួច នៅតាមជួរភ្នំបាយ៉ងកោ ចំណុចដុបមហាឥសី ស្ថិតនៅក្នុងភូមិសាស្រ្ត ឃុំព្រៃអំពក ស្រុកគិរីវង់ ខេត្តតាកែវ បានចំនួន ៥ទីតាំងលើផ្ទៃដីដាំដុះសរុប ១,៩៧៥ ម៉ែត្រការ៉េ បំផ្លាញអាងស្តុបទឹកចំនួន០៧។
កម្លាំងជំនាញកំពុងស្រាវជ្រាវស្វែងរកជនល្មើស ដើម្បីយកមកផ្ដន្ទាទោសតាមផ្លូវច្បាប់ ចំណែកដើមកញ្ឆាត្រូវបានបំផ្លាញចោលនៅនឹងកន្លែង៕
មតិយោបល់