ក្មេងស្រីវ័យជំទងម្នាក់មានអារម្មណ៍ថានាងគ្មានជម្រើសផ្សេងក្រៅពីឈប់ទៅសាលារៀន បន្ទាប់ពីមិត្តភ័ក្តិរបស់ខ្លួនបានហៅនាងថា ស្រីច្រមុះធំ។
តាមប្រភពព័ត៌មាន yourjewishnews បានឲ្យដឹងថាក្មេងស្រីរូបនោះមានឈ្មោះ Renata វ័យ ១៥ ឆ្នាំបានទទួលរងនូវការប្រមាថមើលងាយតាំងពីនាងរៀនថ្នាក់តូចមកម្ល៉ះ។ នាងបានសម្រេចចិត្តឈប់ទៅរៀនរយៈពេលពីរឆ្នាំ ហើយមិនចង់ចាកចេញពីផ្ទះព្រោះទាំងមិត្តភ័ក្តិ និងក្មេងៗនៅសាលាក៏ហៅនាងថាជាស្រីច្រមុះធំដែរ។ ខណៈពេលនោះម្តាយរបស់ Renata ពុំមានលទ្ធភាពក្នុងការវះកាត់ច្រមុះរបស់នាង ក៏នាំនាងឲ្យទៅស្វែងយល់ពីជីវិតរបស់កុមារនៅតាមអង្គការ ដែលមានទាំងពិការភាព និងមុខអាក្រក់តាំងពីកំណើត។ ក្រោយមក Renata ក៏យល់ពីតម្លៃជីវិតពិតដែលទទួលបានពីកំណើត ហើយក៏បានទទួលនូវការវះកាត់ដូចបំណងផងដែរ។ បន្ទាប់ពីជាសះស្បើយពីការវះកាត់ Renata មានទំនុកចិត្តលើលខ្លួនឯង ហើយក៏បានវិលចូលមករៀនដូចពីមុន៕

មតិយោបល់