ភ្នំពេញៈ នៅវេលាម៉ោង ៧និង៣៥នាទីយប់ ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ ត្រង់ចំណុចផ្លូវជាតិលេខ១ ក្នុងភូមិក្តីតាកុយ សង្កាត់វាលស្បូវ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ មានករណីរថយន្តដឹកដីក្រឡាប់។
ដំណើររឿង៖ មុនពេលកើតហេតុគេឃើញរថយន្តម៉ាក នីសាន់ ពណ៌ក្បាលខៀវបៃតង ពាក់ផ្លាកលេខចង្កូតស្ដាំ PP-0045 បើកបរដោយបុរសម្នាក់ ពីលិច ទៅកើតក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ ជាផ្លូវកោង បួងចង្កូតមិនទាន់ បណ្ដាលឲ្យក្រឡាប់ ចាក់ដីចោលពេញផ្លូវ បង្កការភ្ញាក់ផ្អើលដល់អ្នកដំណើរ ប្រជាពលរដ្ឋរស់នៅក្បែនោះ និងសមត្ថកិច្ច ចុះអន្តរាគមន៍ធ្វើចរាចរណ៍ ។
ក្រោយកើតហេតុសមត្ថកិច្ចជំនាញ ចុះត្រួតពិនិត្យឃើញប៉ះពាល់ដល់ទ្រព្យសម្បត្តិរដ្ឋ និងអ្នកដទៃ បានឲ្យម្ចាស់រថយន្តយកដី និងស្ទូចឡានចេញ ដើម្បីកុំឲ្យកកស្ទះចរាចរណ៍ ៕
មតិយោបល់