ភ្នំពេញៈ រថយន្ត lexus RX400h គេចម៉ូតូបុកក្បាលនាគពុះចែកទ្រូងផ្លូវដាច់កាគេបែកកង់ទៅមុខលែងរួច ហេតុការណ៍នេះ បានកើតឡើង កាលពីវេលាម៉ោង ៧និង៥០នាទីព្រឹក ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវជាតិលេខ៥ ក្នុងភូមិសាមគ្គី សង្កាត់ឬស្សីកែវ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ។
រថយន្តបង្កម៉ាក lexus RX400h ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 2AO-4994 បើកដោយបុរសម្នាក់។
តាមប្រភពព័ត៌មានពីកន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនពេលកើតហេតុរថយន្តខាងលើ បានបើកតាមបណ្តោយផ្លូវជាតិលេខ៥ ពីជើងទៅត្បូង លុះមកដល់ចំណុចកើតហេតុ ស្រាប់តែមានម៉ូតូមួយគ្រឿងបានបើកស្របទិសគ្នាកាត់មុខរថយន្ត ដោយខ្លាចបុកម៉ូតូក៏គេចមកឆ្វេងដៃជ្រុលចង្កូតប៉ះក្បាលនាគពុះចែកត្រូងផ្លូវ បណ្តាលឲ្យឃ្លាតចាកទីរថយន្តបែកកង់ និងដាច់កាឡេមុខផ្នែកខាងស្តាំទៅមុខលែងរួច។
ក្រោយពីកើតហេតុ សមត្ថកិច្ចមូលដ្ឋាន បានមកដល់ទាក់ទងជំនាញ មកវាស់វែងយករថយន្ត និងអ្នកបើកបរទៅការិយាល័យចរាចរណ៍ផ្លូវគោករាជធានី ដើម្បីដោះស្រាយ៕
មតិយោបល់