ស្វាយរៀងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានក្មេងប្រុស អាយុ៤ឆ្នាំ ម្នាក់ បានលង់ទឹកស្លាប់យ៉ាងអាណោចអាធ័ម និងបានរាយការណ៍ជូនសមត្ថកិច្ចដើម្បីចុះមកធ្វើការពិនិត្យ។
ហេតុការណ៍នេះកើតឡើងកាលពីរសៀលថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៨ ភូមិស្វាយផ្អែម ឃុំព្រៃតាអី ស្រុកស្វាយទាប ខេត្តស្វាយរៀង។
សូមបញ្ជាក់ថា ករណីនេះកើតឡើងខណៈដែលម្តាយក្មេងរងគ្រោះរវល់ទៅធ្វើការ បានផ្ញើរកូនឲ្យនៅជាមួយម្តាយ ស្រាប់តែកើតអកុសល្យកូនអាយុ៤ឆ្នាំ បានលង់ទឹកស្រះស្លាប់ ចម្ងាយពីផ្ទះប្រមាណ៥០ម៉ែត្រពីផ្ទះស្លាប់បាត់ទៅហើយ។
ក្រោយកើតហេតុសមត្ថកិច្ចបានធ្វើកោសល្យវិច័យ ប្រគល់សពក្មេងខាងលើឲ្យទៅសាច់ញាតិធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់