កោះកុងៈ ថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ កម្លាំងនគរបាលការិយាល័យប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃស្នងការដ្ឋាននគរបាលខេត្ត កំពុងកសាងសំណុំរឿងចាត់ការតាមនីតិវិធីច្បាប់ និងបានបញ្ជូនជនសង្ស័យឈ្មោះ ហុន ពេជ្រ ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ លាងឡាន មានទីលំនៅ ភូមិ០៣ សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ទៅសាលាដំបូងខេត្ត។
នៅថ្ងៃទី១៦ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ៩និង៥៩នាទីព្រឹក ម្តាយក្មេងស្រីរងគ្រោះបានមករាយការណ៍ថាៈ
បានបាត់កូនស្រីឈ្មោះ ឡ.ម.រ អាយុ ១១ឆ្នាំ មានទីលំនៅ ភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ក្រោយពីទទួលបានការរាយការណ៍ កម្លាំងប៉ុស្ត៏នគរបាលរដ្ឋបាលឃុំតាតៃក្រោម និងកម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានសហការជាមួយកម្លាំង អធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ ចុះស្រាវជ្រាវស្វែងរកក្មេងស្រីដែលបាត់ខ្លួនខាងលើកាលពីថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២០ រហូតមកដល់ថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១២ថ្ងៃត្រង់ កម្លាំងអធិការដ្ឋាននគរបាលស្រុកកោះកុង បានសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ស្មាច់មានជ័យ នៃអធិការដ្ឋាននគរបាលក្រុងខេមរភូមិន្ទ បានរកឃើញក្មេងស្រីរងគ្រោះខាងលើ នៅជាមួយឈ្មោះ ហុន ពេជ្រ ក្រោយពីបានសាកសួរជនសង្ស័យបានសារភាពថា ខ្លួនពិតជាបានរួមភេទជាមួយគ្នាពិតប្រាកដមែន៕
មតិយោបល់