ព័ត៌មានជាតិ

ពីរនាក់ប្ដីប្រពន្ធទើបតែទិញឡានបាន នាំគ្នាទៅដើរលេង ស្រាប់បើករថយន្តថយក្រោយធ្លាក់ចូលទឹក មនុស្សរងរបួស ៣នាក់ នៅស្រុកភ្នំស្រុក

បន្ទាយមានជ័យ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១និង១៣នាទីរសៀលថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២០ មានករណី ២នាក់ប្ដីប្រពន្ធទើបតែឡាន ម៉ាក ហាយលែនឌ័រ បានហើយក៏នាំគ្នាទៅលេងអាងទឹកត្រពាំងថ្ម ឃុំប៉ោយចារ ស្រុកភ្នំស្រុក ខេត្តបន្ទាយមានជ័យ បណ្ដាលឲ្យធ្លាក់ពីស្ពានចូលទឹក មនុស្សរងរបួសធ្ងន់ ៣នាក់។

មូលហេតុ៖ ប្ដីបង្រៀនប្រពន្ធឲ្យបើកបរ ហើយក៏ថយប៉ះអ្នកលក់ក្បែរនោះ និងរថយន្តធ្លាក់ចូលទឹកតែម្ដង។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរ សម្រាម់ព័ត៌មានបន្ថែម Post News និងផ្សាយជូនបន្ត៕

មតិយោបល់