ភ្នំពេញៈ នៅថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង០៩និង៣០នាទី ដោយបានការអនុញ្ញាតិពីឯកឧត្តម ឧត្តមសេនីយ៍ឯក អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ ផែនការងារអន្តោប្រវេសន៍ បានបញ្ជូនជនបរទេស ០១នាក់ ឈ្មោះ DARVISHI SEENA ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខAJ861793 ទៅអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តនីតិវិធីបន្តនៃច្បាប់។ នៅថ្ងៃទី១២ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង១៣:០០នាទី ការិយាល័យស៊ើបអង្កេត និងអនុវត្តនីតិវិធី បានទទួលជនបរទេស ០១នាក់ ឈ្មោះ DARVISHI SEENA ភេទប្រុស អាយុ២៩ឆ្នាំ ជនជាតិកាណាដា កាន់លិខិតឆ្លងដែនលេខAJ861793 ពីកម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាល ទន្លេបាសាក់ ខណ្ឌចំការមន ពីបទ ប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន នៅចំណុចខុនដូកាសាមេឌៀ បន្ទប់លេខB១៩០១ ជាន់ទី១៩ ផ្លូវបេតុង ក្រុម៧៨ ភូមិ១៤ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានី ភ្នំពេញ៕
មតិយោបល់