កណ្តាលៈ ករណីជួញដូរដោយខុសច្បាប់នូវសារធាតុញៀន ម៉ាទឹកកកនឹងថ្ងៃទី ២០ ខែមេសា ឆ្នាំ២០២០ វេលាម៉ោង ១២និង០០នាទី នៅចំណុច ៖ ភូមិព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។
ជនសង្ស័យ ចំនួន ០៣នាក់ (ឃាត់ខ្លួន)
១ / ឈ្មោះ ស្រាយ ប៊ុនលាង ហៅ ខុង ភេទប្រុស អាយុ ៣០ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករ ទីលំនៅបច្ចុប្បន្នភូមិស្វាយតានី ឃុំព្រែកគយ ស្រុកស្អាង ខេត្តកណ្តាល ។ (ជួញដូរ)
២ / ឈ្មោះ ព្រាប ពន្លឺ ភេទប្រុស អាយុ ២៣ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ កម្មករបាញ់ថ្នាំស្វាយ ទីលំនៅបច្ចុប្បន្នភូមិ ព្រែក ឃុំត្រើយស្លា ស្រុកស្អាង ខេត្តកណ្តាល ។ (ប្រើប្រាស់)
៣ / ឈ្មោះ អ៊ីម ចាន់ធីម ភេទប្រុស អាយុ១៩ឆ្នាំ ជនជាតិ ខ្មែរ មុខរបរ មិនពិតប្រាកដ ទីលំនៅបច្ចុប្បន្នភូមិ ក្បាលកោះត្បូង ឃុំកោះខ្សាច់ទន្លា ស្រុកស្អាង ខេត្តកណ្តាល ។ (ប្រើប្រាស់)
*វត្ថុតាងចាប់យករួមមាន៖
១ / ម្សៅក្រាមពណ៌សថ្លាសង្ស័យជាសារធាតុញៀន(ម៉ាទឹកកក)ចំនួន
០២កញ្ចប់តូច និងសំភារៈវេចខ្ចប់ប្រើប្រាស់មួយចំនួន ។
២ / ទូរស័ព្ទដៃចំនួន ០១គ្រឿងម៉ាកសាមសុង ពណ៌ស បែក អេក្រង់ ។
៣ / ម៉ូតូចំនួន ០១គ្រឿងម៉ាកហុងដា ពណ៌ ខ្មៅ ពាក់ផ្លាកលេខ កណ្តាល 1Z-1840 ។
បច្ចុប្បន្នជនសង្ស័យ បានឃាត់ខ្លួននៅអធិការដ្ឋាននគរបាលស្រុកស្អាងដើម្បីបន្ដអនុវត្ដតាមនីតិវិធី ៕
មតិយោបល់