ព័ត៌មានជាតិ

ថៃ​លុបចោល​បម្រាម​គោចរ​នៅ​ក្រា​ប៊ី ហួ​ហ៊ីន ចា​-​អា​ម និង ផាង​ង៉ា​

របប​យោធា​ថៃ​បាន​ប្រកាស​លុបចោល​បម្រាម​គោចរ​នៅក្នុង​ខេត្ត​ក្រា​ប៊ី និង ផាង​ង៉ា ស្រុក​ហួ​ហ៊ីន របស់​ខេត្ត​ប្រា​ជួប ឃី​រី​ខាន់ ព្រមទាំង​ស្រុក​ចា​-​អា​ម របស់​ខេត្ត ផិត​បូរី ដែល​ចូល​ជា​ធរមាន​ជាបន្ទាន់​។ នេះ​បើ​យោងតាម​ប្រភព​ព័ត៌មាន​ក្នុង​ស្រុក​ថៃ ចុះ​ផ្សាយ​កាលពី​យប់​ថ្ងៃ​សុក្រ កន្លងទៅ ។​

​ការប្រកាស​នេះ​ត្រូវបាន​ធ្វើឡើង បន្ទាប់​ពី​សុន្ទរកថា​ផ្សាយ​តាម​ទូរទស្សន៍​ប្រចាំ​សប្តាហ៍ ធ្វើឡើង ដោយ​ក្រុមប្រឹក្សា​ជាតិ​ដើម្បី​សន្តិភាព និង​សណ្តាប់ធ្នាប់ (NCPO) លោក ប្រា​យុទ្ធ ចាន់​អូ​ចា ដែល ក៏​បាន​ទទូច​ផងដែរ​ដល់​ភ្ញៀវ​បរទេស​ចរណ៍​មកកាន់​ប្រទេស​នេះ យល់​ដឹង​ឱ្យ​បាន​ពិតប្រាកដ​ថា គេ​ត្រូវតែ គោរព​ច្បាប់ ហើយ​ប្រទេស​ថៃ​មិន​មែន​ជា​កន្លែង​មួយ ដែល​អ្នក​ណាមួយ​អាច​ធ្វើ​អ្វី​ដែល​ពួក​គេ​ចង់​ធ្វើ នោះទេ​។​

​នៅក្នុង​សុន្ទរកថា​នោះ លោក ប្រា​យុទ្ធ បាន​រំលឹក​ឡើងវិញ​នូវ​សារសំខាន់​នៃ​ការផ្សះផ្សា​គ្នា​ឡើង វិញ ជា​ជំហាន​ដំបូង​នៃ​ផែនទី​ផ្លូវ​មាន​៣​ជំហាន នៅក្នុង​ការគ្រប់គ្រង​ប្រទេស​ដោយ​និយាយថា វា​នឹង រៀបចំ​ផ្លូវ​សម្រាប់​ការបង្កើត​ឱ្យ​បានរ​លូន​នូវ​អង្គការ​និតិ​បញ្ញត្តិ​មួយ រដ្ឋាភិបាល​បណ្តោះអាសន្ន​មួយ ហើយ​នឹង​ក្រុមប្រឹក្សា​កំណែ​ទម្រង់​មួយ ដែល​ជា​មូលដ្ឋាន​ជា​ជំហាន​ទី​២ ។ ជំហាន​ទី​បី​គឺ​ការបោះ ឆ្នោត​មួយ ដែល​គេ​រំពឹងថា នឹង​កើតឡើង​យ៉ាងហោច​ណាស់​ក្នុង​ពេល​១៤​ខែ​ក្រោយ​មក ។​

​លោក ប្រា​យុទ្ធ ក៏​បាន​និយាយ​ផងដែរ​អំពី​បណ្តា​សេដ្ឋកិច្ច​មួយចំនួន ក្នុងអំឡុង​សុន្ទរកថា ប្រចាំ សប្តាហ៍​លើក​ទី​២​របស់លោក ។​លោក​បាន​និយាយថា ថវិកា​ឆ្នាំសារពើពន្ធ​២០១៥​នឹងត្រូវ​គេ​រៀបចំឡើង​ឱ្យមាន​តម្លាភាព ដោយ មាន​ការចូលរួម​ពី​ការិយាល័យ​ថវិកា និង​គណៈ​អភិវឌ្ឍន៍​សេដ្ឋកិច្ច និង​សង្គមជាតិ ។​

​បញ្ជាក់​ផង​ដែរ​ថា​កន្លែង​ទាំងនេះ​គឺជា​ទីដៅ​ទេសចរណ៍​ថ្មី​បំផុត ដែល​គេ​បាន​លើកលែង​ពី​បម្រាម​គោចរ ដែល​បច្ចុប្បន្ន បានដាក់​ចាប់ពី​ពាក់​កណ្តាលយប់ រហូតដល់​ម៉ោង​៤​ព្រឹក បន្ទាប់​ពី​ទីក្រុង​ទេសចរ​ប៉ា​តា​យ៉ា នៅ​ភាគ ខាងកើត​នឹង​កន្លែង​លំហែកាយ​កោះ​ភូ​កេត និង​កោះ​សាមុយ នៅ​ភាគខាងត្បូង ៕​
https://i1272.photobucket.com/albums/y389/domneng/3D/Thai_zps0fcb3540.jpg

មតិយោបល់