ព័ត៌មានជាតិ

ជនសង្ស័យ៣នាក់ ត្រូវសមត្ថកិច្ចឃាត់ខ្លួន ករណីប្រើប្រាស់នូវសារធាតុញៀន

ភ្នំពេញ: កាលពីវេលាម៉ោង១២និង០០នាទីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២០ សមត្ថកិច្ចនគរបាលប៉ុស្តិ៍ក្បាលកោះ ខណ្ឌច្បារអំពៅ ឃាត់ខ្លួនជនសង្ស័យ០៣នាក់ នៅចំណុចលេខផ្លូវលំភូមិព្រែកធំ និងព្រែកធំ២ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ពីបទប្រើប្រាស់ដោយខុសច្បាប់នូវសារធាតុញៀន ។

ជនសង្ស័យ៖ ១-ឈ្មោះ អាត ចិត្រា ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរគ្មាន មានទីលំនៅភូមិព្រែកធំ សង្កាត់ក្បាលកោះ ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ២-ឈ្មោះ សួន ផាណាន់ ភេទប្រុស អាយុ២២ឆ្នាំ ជនជាតិខ្មែរ ៣-ជនសង្សយ័ឈ្មោះ ដា វិមាន ភេទស្រី អាយុ២៣ឆ្នាំ ជនជាតិខ្មែរ ។

វត្ថុតាងដកហូតបានរួមមាន៖ ឧបករណ៍ជក់គ្រឿងញៀន០២កំប្លេ ។

ជនសង្ស័យខាងលើ ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿង បញ្ជូនខ្លួនទៅតុលាការ ដើម្បីអនុវត្តន៍តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់