ព័ត៌មានជាតិ

ចោរអស់ល័ក្ខណ៍! ជាប់អន្ទាក់សមត្ថកិច្ច ខេត្តព្រះសីហនុ

ព្រះសីហនុៈ កាលពីថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ ករណីឃាត់ខ្លួនជនសង្ស័យម្នាក់ ក្រោយពីធ្វើសកម្មភាពលួចទ្រព្យសម្បត្តិ ប្រជាពលរដ្ឋរួចហើយ ទៅលាក់ខ្លួននៅក្នុងព្រៃ ស្ថិតនៅក្នុងភូមិវាលមាស ឃុំវាលរេញ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។

ជនសង្ស័យឈ្មោះ សួន ឆវី ភេទប្រុស អាយុ៣២ឆ្នាំ មុខរបរមិនពិតប្រាកដ មានទីលំនៅភូមិ-ឃុំកើតហេតុ ។ បានធ្វើសកម្មភាពលួចទ្រព្យសម្បត្តិអ្នកស្រុកដែលខ្លួនរស់នៅ ជាច្រើនកន្លងមក ។
ក្រោយធ្វើសកម្មភាពរួច បានរត់ទៅលាក់ខ្លួនពួននៅក្នុងព្រៃ ពេលចាយវាយអស់ទ្រព្យសម្បត្តិដែលលួចបាន ជនសង្ស័យបានធ្វើសកម្មភាពសាជាថ្មីទៀត ។

សម្ភារៈដែលលួចបានរួមមាន៖ របស់ប្រើប្រាស់ក្នុងផ្ទះ ទូរស័ព្ទ លុយ ម៉ូទ័រកាត់ដែក ថ្នាំលាបផ្ទះ ។

លុះមកដល់ថ្ងៃកើតហេតុ សមត្ថកិច្ចបានរកឃើញកន្លែងលាក់ខ្លួននៅក្នុងព្រៃនៃជនសង្ស័យ ហើយជនរូបនេះក៏ជាមុខសញ្ញាលួចយ៉ាងសកម្ម នៅក្នុងមូលដ្ឋាន ដែលធ្វើឲ្យប្រជាពលរដ្ឋមានការ ព្រួយបារម្ភជាខ្លាំង ។ បន្ទាប់មកសមត្ថកិច្ច បានកសាងសុំណុំរឿង បញ្ជូនខ្លួនជនសង្ស័យ ទៅតុលាការ ដើម្បីបន្តចាត់ការតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់