ព័ត៌មានជាតិ

បិសាច​ក្រហម​ចុះ​កុងត្រា ៥ ឆ្នាំ​ជាមួយនឹង​កីឡាករ​ខ្សែការពារ​អា​ហ្សង់​ទីន

​អង់គ្លេស ៖ បិសាច​ក្រហម បាន​អះអាង​ថា បាន​ចុះហត្ថលេខា​ជាមួយនឹង កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទី​និង​ជា​ខ្សែការពារ Marcos Rojo ក្លិប Sporting Lisbon ។​
​បើ​យោង​តាម​សារព័ត៌មាន The Guardian ‎​បាន​ចុះផ្សាយ​ថា កីឡាក​រវ័យ ២៤ ឆ្នាំ​នេះ​បាន​ដាក់​ប៊ិច​ចុះហត្ថលេខា ជាមួយនឹង​បិសាច​ក្រហម ៥ ឆ្នាំ ក្នុងតម្លៃ ១៦ លាន​ផោន ប្រហែល ២៦ លាន​ដុល្លារ លេងឲ្យ​ក្លិប​ជើងខ្លាំង​មួយនេះ ដែល​កំពុង​ធ្លាក់​ដុនដាប ។​

​កីឡាករ Rojo គឺជា​គន្លឹះ​មួយ​ដ៏​សំខាន់ សម្រាប់ អា​ហ្សង់​ទីន ក្នុងអំឡុងពេល​ប្រកួត World Cup ដែល​ជួយ​ក្រុម ឡើង​ទៅ​កាន់​វគ្គ ផ្តាច់ព្រ័ត្រ ដោយ​ចាញ់​អាល្លឺម៉ង់ ។​
​កីឡាករ​សញ្ជាតិ​អា​ហ្សង់​ទីន បាន​ប្រាប់​ដល់ គេហទំព័រ​ក្លិប​ថា ” វា​ជា​រឿង​កិត្តិយស​ដ៏​ធំ​ហើយ ដែល​ខ្លួន មានឱកាស​ក្លាយជា​អ្នកលេង​នៅទីនេះ ដែល​ជា​ក្លិប​ដ៏​អស្ចារ្យ​នៅលើ​ពិភពលោក​” ។ ម្យ៉ាងវិញទៀត ខ្ញុំ​នឹង​ធ្វើ​ការលំបាក ជាមួយនឹង​មិត្ត​រួម​ក្រុម​ថ្មី ដើម្បី​លើក​ពាន ហើយ​ក៏​ដឹង​ពី មហិច្ចតា អ្នកដឹកនាំ​ផង​ដែរ ។​

​អ្នក​ចាត់ការ​ទូទៅ ក្លិប​បិសាច​ក្រហម លោក Louis van Gaal បាន​បន្ថែមថា ” Marcos Rojo គឺជា​ខ្សែការពារ​ដ៏​មាន ទេពកោសល្យ​ខ្លាំងណាស់ គាត់​លេង នៅក្នុង​កម្រិត​មួយ​ដ៏​ខ្ពស់ បំផុត នៅក្នុង​ការប្រកួត​បាល់​ទាត់ ពិភពលោក​និង អាច​លេង​ជា​ខ្សែការពារ​កណ្តាល ឬ​ឆ្វេង ” ។​
​បញ្ជាក់​ផង​ដែរ​ថា កីឡាករ Marcos Rojo ជា​អ្នក​ទី ៣ ហើយ​ដែល​ចុះ​កុងត្រា ជាមួយនឹង បិសាច​ក្រហម ក្នុងនោះ​មាន ខ្សែការពារ​ឆ្វេង Luke Shaw និង​ខ្សែបម្រើ Ander Herrera ៕
marcos rojo

មតិយោបល់