ព័ត៌មានជាតិ

Update៖ ផ្ទះមន្ត្រីបម្រើការងារ នៅសាលារាជធានីភ្នំពេញ ត្រូវអគ្គិភ័យឆេះ បំផ្លាញទ្រព្យសម្បត្តិអស់ជាច្រើន

ភំ្នពេញ: យោងតាមផេកអគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា មានអគ្គិភ័យមួយបានឆាបឆេះ ផ្ទះមន្ត្រីបម្រើការនៅសាលារាជធានីភ្នំពេញ កាលពីវេលាម៉ោង០២និង១០នាទីទៀបភ្លឺ ថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាម បណ្តោយផ្លូវជាតិលេខ ៧៧BTភូមិចម្រើនផល២ សង្កាត់បឹងទំពុនទី១ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ។

តាមរបាយការណ៍បានឲ្យដឹងថា ម្ចាស់ផ្ទះឈ្មោះ ពុត សោភ័ណ្ឌ ភេទប្រុស អាយុ៤០ឆ្នាំ ជាមន្ត្រីបម្រើការនៅសាលារាជធានីភ្នំពេញ ប្រភេទសំណង់ ថ្មក្រោមឈើលើ (ទំហំ១០ម៉ែត្រx១៨ម៉ែត្រ ) ។
ចំពោះការខូចខាតសម្ភារ:រួមមាន៖ ឆេះម៉ូតូចំនួន០៥គ្រឿង ម៉ាស៊ីនភ្លើង០១គ្រឿង សម្ភារ:ប្រើប្រាសអស់ទាំស្រុង និងពុំបណ្តាលឲ្យរាលដាលដល់អ្នកជិតខាងឡើយ តែ មិនបណ្តាលឲ្យមានមនុស្សស្លាប់ឬរងរបួសឡើយ ។

មូលហេតុ៖ មិនទាន់ដឹងពិតប្រាកដនូវឡើយ សមត្ថកិច្ចកំពុងបន្តស្រាវជ្រាវបន្ថែមទៀត ។

ក្នុងការឆាបឆេះនេះដែរ មានរថយន្តការិយាល័យអគ្គិភ័យចំនួន០៦គ្រឿង ប្រើប្រាស់ទឹកអស់ចំនួន០៦ឡានស្មើនឹង២៤ម៉ែត្រគូប រថយន្តជំនួយក្រសួងមហាផ្ទៃចំនួន០៣ គ្រឿងប្រើប្រាសទឹកអស់០៣ឡានស្មើនឹង ១២ម៉ែត្រគូប រថយន្តជំនួយក្រុមហ៊ុនស្រាបៀរកម្ពុជា ០១ប្រើប្រាសទឹកអស់០១ឡានស្មើនឹង០៦ម៉ែត្រគូប ហើយបានពន្លត់ចប់ នៅម៉ោង ០៣និង០០នាទីទៀបភ្លឺថ្ងៃខែឆ្នាំដដែល ៕

មតិយោបល់