បាត់ដំបងៈ នៅវេលាម៉ោង ១១និង៣៥នាទីព្រឹកថ្ងៃទី២១ ខែមេសា ឆ្នាំ២០២០ មានករណីចរន្តអគ្គិសនីឆក់ក្មេងម្នាក់ បណ្ដាលឲ្យសា្លប់ ខណៈឪពុកម្ដាយមិននៅផ្ទះ ស្ថិតក្នុងភូមិចក្រី ឃុំបាសាក់ ស្រុករុក្ខគីរី ខេត្តបាត់ដំបង។
ជនរងគ្រោះឈ្មោះ ជា ធាន ភេទប្រុស អាយុ ១០ឆ្នាំ រស់នៅភូមិកើតហេតុ។
មូលហេតុ៖ ជនរងគ្រោះយកព្រីភ្លើង មកសាកថ្មទូរស័ព្ទ។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងត្រួតពិនិត្យកោសល្យវិច័យ រួចប្រគល់សពជូនក្រុមគ្រួសារ យកទៅធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់