ព័ត៌មានជាតិ

ម៉ូតូ ២គ្រឿងបុកគ្នាពេញទំហឹង បណ្តាលឲ្យមនុស្ស ២នាក់របួសធ្ងន់ នៅផ្លូវជាតិលេខ៣

ភ្នំពេញ: ករណីគ្រោះថ្នាក់ចរាចរណ៍មួយដែល បណ្តាលឲ្យមនុស្សប្រុសស្រី ២នាក់ រងរបួសធ្ងន់ បង្កការភ្ញាក់ផ្អើលកាលពីថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ស្ថិតនៅតាមបណ្តោយផ្លូវជាតិលេខ៣ ភូមិព្រៃព្រីងត្បូង១ សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

តាមប្រភពពត៌មាននៅកន្លែងកើតហេតុបានឲ្យដឹងថា គេបានឃើញបុរសម្នាក់ជិះម៉ូតូស្កុបពី ពណ៌ស មួយគ្រឿងពាក់ស្លាកលេខ ភ្នំពេញ 1FM 4696 ធ្វើដំណើរក្នុងទិសដៅពីត្បូងទៅជើង រហូតមកដល់ចំណុចកើតហេតុមានម៉ូតូ ឌ្រីមសង់ ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1DB-0261 មួយគ្រឿង ទៀតបើកបរដោយស្រីម្នាក់ ទិសដៅជីជើងទៅត្បូងបញ្រ្ចាសទិស បណ្ដាលឲ្យបុកគ្នាយ៉ាងពេញទំហឹងរងរបួសធ្ងន់ទាំង ២នាក់ ត្រូវបញ្ជូនទៅសង្គ្រោះភ្លាមៗ។

ក្រោយកើតហេតុសមត្ថកិច្ច បានចុះដល់កន្លែងកើតហេតុវាស់វែង យកសម្ភារ:ទាំងសងខាងរក្សាទុក ដើម្បីរង់ចាំការដោះស្រាយគ្នានៅពេលក្រោយ៕

មតិយោបល់