កណ្ដាលៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គមបានឲ្យដឹងថា កើតហេតុនៅថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៨ វេលាម៉ោង ៩និង៣០នាទីនៅចំណុចភូមិខ្លាកូន ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្ដាល។
ជនរងគ្រោះចំនួន ២នាក់៖
១-ឈ្មោះ ស៊ុត នីរ៉ាន់ ភេទប្រុស អាយុ ៤៣ឆ្នាំ មុខរបរលក់ដីឡូត៍ នៅភូមិ៥ សង្កាត់បឹងកក់១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។
២-ឈ្មោះ ហ៊ៅ សុផានាត ភេទប្រុស អាយុ ៣៥ឆ្នាំ មុខរបរលកដីឡូត៍ នៅភូមិអូបែកក្អម សង្កាត់ទឹកថ្លា ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
ជនសង្ស័យចំនួន១នាក់ប្រុស ឃាត់ខ្លួនថ្ងៃទី២២ ខែមេសា ឆ្នាំ២០២០ ឈ្មោះ មុំ មករា ភេទប្រុស អាយុ ៣៦ឆ្នាំ មុខរបរប្រធានក្រុមហ៊ុនប្រកាស់ពន្ធ នៅផ្ទះលេខ២៤ផ្លូវបើកថ្មី សង្កាត់ទំនប់ទឹក ខណ្ឌចំការមន រាជធានីភ្នំពេញ។
សម្ភារៈបាត់បង់ ៖
-លុយដុល្លារចំនួន ១៥៣,៤៧០$(ដប់ប្រាំម៉ឺនបីពាន់បួនរយចិតសិបដុល្លារ)។
សភាពនៃរឿងហេតុ៖ នៅមុនពេលកើតហេតុថ្ងៃទី១១ កុម្ភៈ ២០១៨ ជនរងគ្រោះ និងជនសង្ស័យបានឯកភាពគ្នា ចូលហ៊ុនគ្នាក្នុងម្នាក់ ២៨%ស្មើនឹងលុយ១១២,០០០$(ដប់មួយម៉ឺនពីរពាន់ដុល្លារ) ហើយឈ្មោះ មុំ មករា និយាយប្រាប់ថា ខ្លួនមានដីផ្ទាល់ខ្លួនទំហំ២,០២៥ម៉ែត្រការ៉េដោយ ១ការ៉េតម្លៃ ៣០ដុល្លារស្មើនិងលុយ៦០,៧៥០ដុល្លារដោយនិយាយថា ដីមានប្លង់ត្រឹមត្រូវទើបយល់ព្រមទាំងអស់គ្នាហើយប្រគល់សិទ្ធឲ្យ
ឈ្មោះ មុំមករា ចាត់ចែងបន្តការសាងសង់ ហើយក្រុមខ្លួនចេះតែដាក់លុយចូលក្នុងកុងរួម លុះចុះហត្ថលេខាលើសែកទាំងអស់គ្នា ទើបមានសិទ្ធបើកលុយយកទៅប្រើប្រាស់បាន ។ ក្រោយមកឈ្មោះ មុំ មករា លួចចុះហត្ថលេខាបន្លំឈ្មោះ ហ៊ៅ សុផានាត ហើយទៅប្រាប់ឈ្មោះ ស៊ុត នីរ៉ាន់ ឲ្យចុះហត្ថលេខាលើសែកទៅគេចុះហត្ថលេខាអស់ហើយ។ ក្រោយមកមានការសង្ស័យ ទើប
ឈ្មោះ ស៊ុត នីរ៉ាន់ សួរឈ្មោះ ហ៊ៅ សុផានាត ទើបដឹងថាឈ្មោះ មុំ មករា នេះឆបោកខ្លួន ។ លុះមកដល់ថ្ងៃទី២២ វិច្ឆិកា ២០១៩ បានជួលក្រុមហ៊ុនសវនកម្មពិនិត្យលើលិខិតស្នាម ទើបរកឃើញប្រាក់លំអៀង១៥៣,៤៧០ដុល្លារ ហើយហៅឈ្មោះ មុំ មករា នេះចូលរូមពិនិត្យលើឯកសារសវនកម្មនោះសាម៉ីខ្លួនបដិសេធមិនចូលរូមឡើយ។
ប្រភពដដែលបញ្ជាក់ថា
១-សរុបដីរួមដែលពុះឡូត៍និងសាងសង់ផ្ទះមានទំហំ២៥,៧៨៩ម៉ែត្រការ៉េ។
២-ដីរបស់ឈ្មោះ មុំ មករា ដាក់ចូលហ៊ុនទំហំ២,០២៥ការ៉េ(ប្លង់នៅធនាគារមិនអាចប្រើប្រាស់បាន)
៣-ដីរួមដែលឈ្មោះ មុំ មករា បន្លំពេលរត់ការដាក់ឈ្មោះជាកម្មសិទ្ធ ផ្ទាល់ខ្លួនទំហំ៤,៥៩៤ការ៉េ។
តាមចម្លើយសារភាពរបស់ មុំ មករា បានសារភាពថា ខ្លួនបានទទួលលុយពីភ្ញៀវឈ្មោះ នូ វ៉ានថន ភេទប្រុស ជាពលករនៅកូរ៉េចំនួន១៥,១០០ដុល្លារ ដោយមិនបានដាក់លុយចូលក្រុមហ៊ុនទេដល់ភ្ញៀវមកសួរទើបក្រុមហ៊ុនដឹង។ ចំពោះករណីនេះកម្លាំងជំនាញ កំពុងបន្តចាត់ការតាមនីតិវិធី៕
មតិយោបល់